ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យអចលនទ្រព្យនៅកម្ពុជាមានភាពរឹងមាំ និងមិនមាន ហានិភ័យកើតឡើងនោះទេ ដោយសារការវិនិយោគកាន់តែច្រើនពីរបរទេស

56

ភ្នំពេញ ​៖ វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅមាន​ភាពរឹងមាំ​ និង​មិន​មាន​ហានិភ័យ​កើត ​ឡើង​នោះទេ ហើយ​វិស័យនេះ​ បន្ត​រីកច ម្រើន​ជាមួយ​ និង​ការវិនិយោគ​បរទេស ​។ ​នេនេះបើតាមការបញ្ជាក់ឲ្យដឹងពី ​អ្នក​ជំនាញ​អចលនទ្រព្យ លោក បណ្ឌិត គីម ហ៊ាង ​អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Esta te នៅកម្ពុជា កាលពីថ្ងៃអង្គារ១៣កើតខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១៣ សីហា ឆ្នាំ២០១៩។

លោក​បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា៖ តម្លៃ​ដីធ្លី​នៅ​ឆ្នាំ​២០១៩​មាន​កម្រិត​ខ្ពស់​ សព្វថ្ងៃ​មាន​អ្នកវិនិយោគទុន​ច្រើន​មកពី​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ​ហើយ​៥​ឆ្នាំ​ទៅ​មុខទៀត​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​តែមាន​សន្ទុះ​លឿន​ទៅមុខ​ជាមួយ​ និង​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​។ ​ប្រទេស​ចិន​ជា​ដៃគូរ​វិនិយោគ​ដ៏​ធំ​របស់​កម្ពុជា ​ហើយ​ថ្វីបើ​សហរដ្ឋ​អាមេរិក​ និង​ចិន​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​ក៏ពិតមែន​ ប៉ុន្តែ​មិន​ជះឥទ្ធិពល​ខ្លាំង​ដល់​វិស័យ​អចលនទ្រព្យ​នោះទេ ប៉ុន្តែ​បុគ្គល​មួយចំនួន​នោះទេ ​ដែល​រកស៊ី​ទាំងស្រុង​ជាមួយនិង​ចិន​អាច​រង​ផល​ប៉ះពាល់​ ដោយ​ប្រយោល​តែប៉ុណ្ណោះ​។

​ ស្ថានភាព​របស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​មិន​មាន​សញ្ញា​ធ្លាក់​ចុះ​នោះទេ ហើយ​គម្រោង​ដែល​ធ្លាប់​ផ្អាក​សាងសង់​បែរជា​បន្ត​សង់​ជាថ្មី​ឡើងវិញ ​និង​ក្រៅពីនេះ​ មាន​គម្រោង​ថ្មីៗ​មួយ​ចំនួនទៀត​កំពុង​តែ​មាន​ទាក់ទាញ​ការអភិវឌ្ឍ ជា​បន្តបន្ទាប់​ទាំង​ការទិញ​លក់​និង​ការសាងសង់​អគារ​។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​ បាបានវាយតម្លៃថា៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុ​ជា​ មាន​ភាពរឹងមាំ​យ៉ាង​ច្បាស់​លាស់ ក្នុង​​រយៈពេល​ពីនេះ រហូតដល់​ឆ្នាំ​៥​ឆ្នាំ​ទៀត ​មិនមាន​បញ្ហា​ទេ គឺ​មានការ​លូតលាស់​ជា​បន្តបន្ទាប់ ហើយ​អ្នក​វិនិយោគ​គួរតែ​ចាប់​ឱកាស​នេះ​ដើម្បី​វិនិយោគ​។

លោកបានបន្ដថា៖ ចំណុច​គ្រឹះ​ធំ​ទី​១ ​គឺ កត្តា​ការ​រីកត្តាការរីកចម្រើនសេដ្ឋកិច្ចជារឿង ហើយ​សំខាន់​ទី​២ ​ស្ថានភាព​នយោបាយ​ល្អ ទី​៣ ការ​គាំទ្រ​ពី​វិស័យ​ធនាគារ ​ហើយ​ចំណុច​សំខាន់​ទី​៤ ចុងក្រោយ​លំហូរ​វិនិយោគិន​ពី​បរទេស​មិន​ថា​ ចិន ​ឬ​ប្រទេស​ណា​នោះទេ​ បាន​នាំ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ចូល​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​ផងដែរ​។​ ​ទោះយ៉ាង​ណា​នៅ​ឆ្នាំ​ខាងមុខ ​វិស័យនេះ ​មិនមាន​ជោគ​វាសនា​ ឬ​ហានិភ័យ​កើតឡើង​ដូច​កាលពី​ឆ្នាំ​២០០៨​នោះទេ ​ ហើយ​ថ្វីបើ​ពេលនេះ​ប្រទេស​ចិន​បាន​ចាក់​បញ្ចូល​ទុន​វិនិយោគ​ច្រើន​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ ​គឺ​ ដាច់ខាត​គ្មាន​វាសនា​ដូច​កាល​មាន​វិស័យ​សេដ្ឋកិច្ច​ពិភពលោក​នោះដែរ​។

តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​ឲ្យ​ដឹងថា ​៖ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ​ បាន​កើន​ឡើង​ជាង ២២​ភាគរយ ​ដែល​មាន​តម្លៃ​ទឹកប្រាក់​ប៉ាន ស្មាន​ចំនួន ៦៤២៨ លាន​ដុល្លារ​លើ​គម្រោង ​៣០៥២ ធៀប​នឹង ៥២៥៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦​។ ទំហំ​ទុនវិ​និយោគ​របស់​ចិន​នៅ​កម្ពុជា​កើន​ដល់​៦៨០០ លាន​ដុល្លារ​អាមេរិក ​កាលពី​ដំណាច់ឆ្នាំ​២០១៨​ថ្មីៗ​នេះ ហើយ​ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ​៦,៨​ពាន់​លាន​ដុល្លារ កើន​ប្រមាណ​៧% ធៀប និង​ឆ្នាំ​២០១៧ ក្នុងនោះ​ ប្រទេស​ចិន​បន្ត​ស្ថិតនៅ​ជា​ប្រទេស​នាំមុខ​ ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ធំជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ​៕

អត្ថបទដែលជាប់ទាក់ទង