ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិនមួយចង់វិនិយោគលើ ប្រព័ន្ធលូរំដោះទឹកភ្លៀងនិងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ

92

ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរើននាព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនYunnan ចូលជួបពិភាក្សាក្នុងគោលបំណងលើការវិនិយោគប្រព័ន្ធលូទឹកភ្លៀងនិងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។

   អគ្គនាយកក្រុមហ៊ុនYunnan ចិនលោកLu Guo Bing មានប្រសាសន៍ថាក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀងនិងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្នទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើនពិសេសប្រព័ន្ធលូទឹកភ្លៀងនិងលូទឹកកខ្វក់ដើម្បីលើកកម្ពស់សោភណ័ភាពបរិស្ថានទីក្រុងពាណិជ្ជកម្មឧស្សាហកម្មកសិកម្មនិងទេសចរណ៍ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រព័ន្ធលូទាំងពីរប្រភេទនេះនៅក្រុងព្រះសីហនុតាំងពីឆ្នាំ២០១៣ក៏ប៉ុន្តែមិនទាន់បានលម្អិតនិងស៊ីជម្រៅប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិតដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ

   លោកគួចចំរើនបានស្វាគមន៍គម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀងនិងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការគម្រោងប្លង់គោលថាតើមានប្រព័ន្ធលូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រលូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រទំហំលូមុខកាត់ប៉ុន្មានម៉ែត្រស្ថានីយចម្រោះប៉ុន្មានកន្លែងបំពាក់ម៉ាស៊ីនក្នុងអាងចម្រោះហើយការសាងសង់រយះពេលប៉ុន្មានខែឆ្នាំ។

   លោកអភិបាលខេត្តបានស្នើរឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ខែសីហាឆ្នាំ២០១៩ដើម្បីដាក់ជូនក្រសួងសេដ្ឋកិច្ចសិក្សាវាយតម្លៃថាតើគម្រោងនេះអាចទទួលយកបានឬមិនបានតាមលក្ខណជាក់ស្តែងដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី៕

 

អត្ថបទដែលជាប់ទាក់ទង