ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាន់ វឿនជួបជាមួយអ្នកប្រដាល់ជើងចាស់ ថៃកាំឡៃ យុក

20

​ភ្នំពេញ៖លើសង្វៀនអ្នកប្រយុទ្ធកំពូលថាមពលChampion របស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១១សីហាអ្នកប្រ​ដាល់កម្ពុជាវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ថៃកាំឡៃ យុក(Kamlai Yuk) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។កាំឡៃ យុកធ្លាប់មកប្រកួតនៅស្រុក​ខ្មែរញឹកញាប់ណាស់ ជាមួយគ្នានេះមានអ្នកប្រដាល់ខ្លាំងៗកម្ពុជាមិនតិចនាក់ទេ ដែលត្រូវអ្នកប្រដាល់រូបនេះផ្ដួល​បានតែអ្នកប្រដាល់រូបនេះក៏ធ្លាប់ទទួលបរាជ័យដោយសារអ្នកប្រដាល់កម្ពុជា ច្រើននាក់ដែរ ។
​អ្នកប្រដាល់ថៃរូបនេះខានមកប្រកួតនៅស្រុកខ្មែរមួយ រយៈហើយៗការវិលមកកាន់សង្វៀនអាស៊ីអាគ្នេយ៍​លើកនេះ មិនដឹងថាគេនៅខ្លាំងដូចមុនឬក៏យ៉ាងណាឡើយ។អ្នកប្រដាល់ថៃរូបនេះមាន ប្រវត្តិប្រកួតចំនួន៩៤ដងឈ្នះ៧៦ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។

​អ្នកប្រដាល់កម្ពុជាវ៉ាន់ វឿនវិញគេជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលៀកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ា​ឡេស៊ី ។វ៉ាន់ វឿនគេមានផ្លែវ៉ៃល្អទាំងអស់ជង្គង់ កណ្ដាប់ដៃ កែង ទាត់រហ័ស និងពូកែការពារទៀតផងតែជើងក្រោមរបស់គេជ្រាយបន្តិច ។

​អ្នកប្រដាល់រូបនេះគេមានប្រវត្តិប្រកួតចំនួន៨១ដងឈ្នះ៦៥ដង ចាញ់១៤ដង និង ស្មើពិន្ទុ២ដង ។ជំនួប​រវាងអ្នកប្រដាល់ទាំង២រូបនេះ មិនដឹងថានរណាឈ្នះនោះឡើយ ។

​ឡុង ​សំណាងក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃខាយ វ៉ាន់ឡេន(Khay Wanlen)ដោយប្រកួត​គ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​សំណាងជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួល បង្រ្កាបឡើយ ។ការវ៉ៃចេញរបស់គេធ្ងន់តែអ្នកប្រ​ដាល់រូបនេះ មិនសូវជាពូកែការពារឡើយ ។សំណាងគេមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៨១ដង​ជាញ់១១ដង​ និងស្មើពិន្ទុ៣ដង ។

​ចំពោះខាយវ៉ាន់ឡេននេះជាលើកដំបូងហើយដែល គេមកប្រកួតនៅស្រុកខ្មែរមិនដឹងថាគេមានសមត្ថភាពប៉ុណ្ណាឡើយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦២ដង ចាញ់១៦ដង និងស្មើពិន្ទុ១ដង ។ជំនួបមួយនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង