ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកជាតិចាប់ផ្ដើមហើយ

18

ភ្នំពេញ៖ការប្រកួតកីលាប៉េតង់ជើងឯកជាតិឆ្នាំ២០១ ៩បានចាប់ផ្ដើមជាផ្លូវការហើយនាព្រឹកថ្ងៃទី៩សីហា
នាទីលានពហុកីឡដ្ឋានជាតិ ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងលោក តែម ម៉ឺនលោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកបានចូល រួមក្នុងពិធីបើក ការប្រកួតនេះ ។នេះជាការប្រកួតមួយដែលប្រើប្រាស់ទាំងស្រុងនូវថវិកាក្រសួងអប់រំយុវជន និង កីឡា ។
លោកសុខសប្បាយណាជាអគ្គលេខាធិការសហព័ន្ធនិងអនុប្រធានគណៈកម្មការប្រកួតបានរាយការណ៍ថា គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៣៨៣នាក់ បាន ចូលរួមនៃព្រឹត្តិការណ៍ការប្រកួត កីឡាប៉េតង់ជ្រើសរើសជើង ឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៩។
ការប្រកួតចាប់ពីថ្ងៃ៩ដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩។ លោកបន្តថាព្រឹត្តិការណ៍ជ្រើរើសជើងឯកទូទាំងប្រទេសឆ្នាំនេះ សហព័ន្ធបានដាក់៥វិញ្ញាសាឲ្យប្រកួត គឺវិញ្ញាសា៣ទល់៣នាក់ បុរសក្របខណ្ឌ “ក១” (អាយុ១៨ឆ្នាំឡើង) និងវិញ្ញាសា៣ទល់៣នាក់បុរសក្របខណ្ឌ “ក២” (អាយុ១៨ឆ្នាំឡើង) ដោយមានក្លិប និងសមាគមចំនួន៣៧មកពី២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
ចំណែកវិញ្ញាសា៣ទល់៣នាក់នារី (អាយុ១៨ឆ្នាំឡើង) វិញ្ញាសា៣ទល់៣នាក់ យុវជន អាយុក្រោម១៨ឆ្នាំ វិញ្ញាសា ១ទល់១នាក់យុវនារីអាយុក្រោម១៨ឆ្នាំ ហើយគ្មានវិញ្ញាសាវាយយកពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង