ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តថ្មីៗនៅកាស្មៀរ

19

ក្រុងជេតទះ៖នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯកិច្ចប្រជុំបន្ទាន់នៃក្រុមទំនាក់ទំនងរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាមតំបន់ចាមូនិងកាស្មៀរនៅជេតទះប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារទី៦ ខែសីហា កន្លងទៅនេះ អគ្គលេខាធិការ OICបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់OICដល់ការតស៊ូរបស់ប្រជាជនចាមូ និងកាស្មៀរដើម្បីទទួលបានសិទ្ធិស្របច្បាប់របស់ ពួកគេជាពិសេសសិទ្ធិក្នុងការសំរេចចិត្តខ្លួនដោយខ្លួនឯង។

សេចក្តីថ្លែងការណ៍នោះត្រូវបានអានដោយឯកអគ្គរដ្ឋទូត Samir Bakr Diab ដែលជាជំនួយការអគ្គលេខាធិការដែល ជាប្រធានកិច្ចប្រជុំតំណាងអគ្គលេខាធិការ OIC នេះបើតាមប្រសាសន៍របស់ក្រសួងការបរទេសប៉ាគីស្ថាន។

ក្រុមទំនាក់ទំនងនៅចាមូនិងកាស្មៀរត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដើម្បីសម្របសម្រួលគោលនយោបាយរបស់អង្គការសហប្រតិបត្តិការឥស្លាមលើបញ្ហាតំបន់ចាមូនិងកាស្មៀរដែលមានប្រទេស អាស៊ែបៃហ្សង់ នីហ្សេរីយ៉ា ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគីជាសមាជិក។

អត្ថបទដែលជាប់ទាក់ទង