ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី បង្ហាញការហោះហើរលើកដំបូង នៃយន្តហោះដ្រូនបំបាំងកាយ

23


(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី ទើបតែបានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីការហោះហើរឡើងលើផ្ទៃអាកាសជាលើកដំបូង របស់យន្តហោះដ្រូនស៊េរីថ្មីឈ្មោះ S-70 Okhotnik របស់ក្រុមហ៊ុន Sukhoi។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ការធ្វើតេស្តហោះហើររបស់យន្តហោះដ្រូន Okhotnik ឬហៅជាភាសាអង់គ្លេសថា Hunter ខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អំឡុងការហោះហើរសាកល្បងជាលើកទីមួយនោះ យន្តហោះដ្រូនដែលមានសមត្ថភាពបំបាំងកាយនេះ បានស្ថិតនៅលើផ្ទៃអាកាសរយៈពេលជាង២០នាទី នៅរយៈកម្ពស់អតិបរមា ប្រហែល៦០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង