ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនអាយុក្រោម១៥ឆ្នាំនឹងចូលរួមប្រកួត ដណ្ដើមពានរង្វាន់មួយនៅចិន

14


ភ្នំពេញ៖តាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះថាក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជានឹងចូលរួមប្រកួតកដណ្ដើមពានរង្វាន់មួយនៅប្រទេសចិនដែលមានឈ្មោះថា«Shanghai Jinshan International Youth Football Championship» ។
​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំដែលទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ កាលពីដើមខែសីហាកន្លងមកថ្មីៗនេះ ។
ពានរង្វាន់ នេះ គឺគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានការចូលរួមពីក្រុមនៅក្នុងតំបន់ជាច្រើនផងដែរ។ ជាមួយគ្នាផងដែរ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ គ្រោងនឹងចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃទី១១ ខែសីហា តទៅមុននឹងធ្វើដំណើរទៅប្រទេសចិន។
​យោងតាមការជូនដំណឹងបានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ត្រូវបានអញ្ចើញឲ្យចូលរួមការប្រកួតកម្មវិធីបាល់ទាត់មិត្តភាព បែបអន្តរជាតិក្រៅផ្លូវការ ដែលមានឈ្មោះថា «Shanghai Jinshan International Youth Football Championship» ធ្វើឡើងនៅប្រទេសចិន។
​សូមបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំទើបតែបានបញ្ចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង ចាញ់ ៤ ស្មើមួយដងមាន ១ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង