ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន អៀងឡៃ និង សេង ស្រឿនស្វាគមន៍អ្នកប្រដាល់ថៃ

18

​ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១០សីហាអ្នកប្រដាល់កម្ពុជាធន អៀងឡៃ

​សមាគមប្រដាល់ក្រសួងការពារជាតិនឹងប្រកួតជាមួយអ្នកប្រដាល់ថៃអុប សៃ(Op Sai) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។អ្នកប្រដាល់ទាំ២រូបនេះពុំធ្លាប់បាន

​ជួបប្រកួតគ្នាពីមុនមកឡើយទោះបីអុប សៃធ្លាប់មកប្រកួតស្រុកខ្មែរញឹកញាប់ក៏ដោយ ។ការមកប្រកួតនៅស្រុក

ខ្មែរកន្លងមកមានចាញ់ ឈ្នះជាធម្មតា ។

​សម្រាប់ធន អៀងឡៃអាចនិយាយបានថានេះជាលើកដំបូងហើយដែលគេមានឩិកាសប្រកួតជាមួយអ្នក

​ប្រដាល់បរទេស ។អៀងឡៃជាអ្នកប្រដាល់វ័យក្មេងមែនតែកំណត់ត្រាប្រកួតរបស់គេល្អ។ ក្នុងប្រវត្តិប្រកួតចំនួន

៥៥ដងគេឈ្នះ៥០ដងចាញ់៤ដង និង ស្មើពិន្ទុ១ដង ។

​ចំពោះអុប សៃវិញកំណត់ត្រាប្រកួតរបស់គេក៏មិនអន់ដែរ ។ការប្រកួតចុងក្រោយរបស់គេនៅសង្វៀន

អាស៊ីអាគ្នេយ៍ចាញ់អ្នកប្រដាល់អេលីត ចំរើនក្លិបឆ្មា ស សែនសុខនៅទឹកទី២ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រ

​កួតចំនួន៦៧ដង ឈ្នះ៥៩ដង និងចាញ់៨ដង ។

​ការជួបប្រកួតគ្នាជាលើកដំបូងនេះមិនដឹងថាជ័យជំនះបានទៅអ្នកប្រដាល់ថៃអុប សៃ ឬ បានមកអ្នកប្រ

​ដាល់កម្ពុជាធន អៀងឡៃឡើយ ។​នរណាក៏មានជំនឿចិត្តថាអៀង ឡៃនឹងឈ្នះដែរ ។

​សេង ស្រឿនក្លិបមេសថ្ងកមានរិទ្ធខេត្តស្វាយរៀងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកូឡាប

​ឌាំ (Kolap Dam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។​

​កូឡាប ដាំគេខានមកប្រកួតនៅស្រុកខ្មែរមួយរយៈហើយគេជាជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាប

​នោះទេ ។អ្នកប្រដាល់រូបនេះមានកម្លាំងអស្ចារ្យណាស់ឯកណ្ដាប់ដៃក៏ធ្ងន់ដែរ ។គេមានប្រវត្តិប្រកួតចំនួន៩៩ដង

​ឈ្នះ៨៤ដង​ ចាញ់១៤ដង និង ស្មើពិន្ទុ១ដង ។

​ចំពោះសេង​ ស្រឿនវិញពេលខ្លះគេវ៉ៃបានល្អណាស់តែពេលខ្លះវ៉ៃអន់មែនទែន ។គេមានកណ្កដាប់ដៃ

​ និងស្នៀតទាត់ល្អ​ធ្ងន់និងរហ័ស ។គេមានប្រវត្តិប្រកួតចំនួន៨៩ដង​ឈ្នះ៦៩ដង ចាញ់១៩ដង​ និង ស្មើពិន្ទុចំនួន

​ ១ដង ។ ជំនួបមួយនេះនរណាឈ្នះនរណាចាញ់ ?

ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង