ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលឥណ្ឌា ក្រោយប្រកាសលុបស្វ័យតភាពតំបន់កាស្មៀរដែលមានមូស្លីមរស់នៅ

18

ឥណ្ឌា៖ ជាដែនដីជាប់ជម្លោះជាមួយប៉ាគីស្ថាន ភាពតានតឹងកំពុងឡើងខ្លាំងជាលំដាប់ស្រាប់ផងនោះ កាលពីថ្ងៃចន្ទទី៥ សីហា ឆ្នាំ២០១៩នេះ កាស្មៀរឥណ្ឌា បានបាត់បង់លក្ខន្តិកៈពិសេសរបស់ខ្លួនទៀត។ រដ្ឋាភិបាលជាតិនិយមហិណ្ឌូ របស់លោក ណារិនដ្រា ម៉ូឌី បានសម្រេចលុបចោលស្វ័យភាពរបស់រដ្ឋ Jammu-et-Cachemire (តំបន់កាស្មៀរ) ដែលធ្លាប់មានចែងក្នុងរដ្ឋធម្មនុញ្ញឥណ្ឌា តាមរយៈក្រិត្យប្រធានាធិបតី។ សេចក្តីប្រកាសត្រូវធ្វើឡើងនៅសភាជាតិឥណ្ឌា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមសម្រែករិះគន់របស់របស់បក្សប្រឆាំង និងក្រុមសកម្មជនកាស្មៀរ។ហើយប៉ុន្មានថ្ងៃចុងក្រោយនេះមានការតវ៉ាជាច្រើនដូចជានៅប្រទេសប៉ាគីស្ថាន បង់ក្លាដេសជាដើម។

អត្ថបទដែលជាប់ទាក់ទង