ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​សិង្ហ​បុរី​​ រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក

22

សិង្ហ​បុរី៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​សិង្ហ​បុរីបាន​រក​ឃើញ​អង្គ​ប​ដិ​ប្រាណ ដែល​អាច​ប្រើប្រាស់​ជា​ជម្រើស​សម្រាប់​ការ​ព្យាបាល​ ដោយ​ប្រើ​សារធាតុ​គីមី​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​។​ នៅ​ក្នុង​ប្រឹក្សា​វិទ្យាសាស្ត្រ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ វិទ្យាស្ថាន​ម៉ូលេគុល​ និង​ជីវវិទ្យា​កោសិកា ​(IMCB) ​នៃ​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ស្រាវជ្រាវ បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​មួយ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​វិទ្យាសាស្ត្រ​ Nature Communications កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា​កន្លងទៅ​។

​ ការ​រក​ឃើញ​នេះ​បង្ហាញ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត PRL3-zumab គឺជា​អង្គ​ប​ដិ​ប្រាណ​មនុស្ស​។ ការ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​មួយ​នេះ ដើម្បី​វាយប្រហារ​កោសិកា​មហារីក​នៅ​ក្នុង​ខ្លួន​មនុស្ស គឺជា​ទម្រង់​មួយ​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​ភាព​ស៊ាំ​មហារីក ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំដើម្បី​សម្លាប់​កោសិកា​មហារីក​។​ អង្គ​ប​ដិ​ប្រាណ ​PRL3-zumab មាន​គោលដៅ​​លើ​ប្រូតេអ៊ីន PRL-3 គឺជា​អតិសុខុម​ប្រាណ​ដុំ​សាច់ ដែល​បង្ក​ឲ្យ​លូត​លាស់​មហារីក ហើយ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ប្រហែលជា ​៨០% ​នៃ​ជំងឺ​មហារីក​ធម្មតា ​១១​ប្រភេទ​ដែល​ក្រុមអ្នកស្រាវ ជ្រាវ​បាន​ពិនិត្យ​។​ ការ​ព្យាបាល​នេះ​ដែរ​មិន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​កោសិកា​ល្អ​នៅ​ជុំវិញ​វា​នោះ​ទេ​។

​ សូម​បញ្ជាក់​ថា តាម​ធម្មតា​ការ​ព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី មាន​គោលដៅ​លើ​កោសិកា​ដែល​លូតលាស់ និង​បែងចែក​លឿន​។ នេះ​មានន័យថា ក្រៅពី​សម្លាប់​កោសិកា​មហារីក វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផង​ដែរ​ដោយ​កោសិកា​ល្អ​ដែល​លូតលាស់​លឿន ដូចជា​សក់ ស្បែក ពោះវៀន និង​ខួរឆ្អឹង​ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង