ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ទេស​នាំ​មកពី​វៀតណាម​ លក់​ក្នុង​ផ្សារ​ដើម​គរមន្ដ្រីកាំកុងត្រូល រកឃើញមានផ្ទុកសារធាតុគីមី

118

ភ្នំពេញ ៖ ​ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៩​នេះ​ មន្ដ្រីកាំកុងត្រូលផែស្ងួតចុងទី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ដែលកំពុង ដាក់លក់នៅលើទីផ្សារដើមគរ ដោយ​ក្នុង​ប្រតិបត្តិការ​នេះ ​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់ ក្នុងម្ទេស​ ដែល​នាំ​មកពី​វៀតណាម ​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​អូរ​ឫស្សី និង​ផ្សារ​ដើម​គរ យ៉ាងណាធិបតេយ្យ ​។

ក្នុងឱកាសចុះពិនិត្យបន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗនៅផ្សារដើមគរ លោក គង់​ វុទ្ធី​ អនុប្រធាន​កាំ​កុង​ ត្រូល​ផែស្ងួត​ ចុង​ទី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា​ ៖ ក្រុមការងារ​របស់​លោក​បាន​សហការ​ជាមួយ​ប្រធាន​ផ្សារ​ ដើម​គរ​ និង​ផ្សារ​អូរ​ឫស្សី​ ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​នូវ​ចំណីអាហារ​ដែល​អាជីវក​រដាក់​ក្នុង​ផ្សារ​ខាងលើនេះ ​ដោយ​បាន​រកឃើញ​នូវ​សារធាតុ​ហាមឃាត់​ក្នុង​ម្ទេស​ហើយ​ក្រុមការងារ​ក៏បាន​រឹបអូស​ភា្លមៗ​ យក​ទៅ​កំទេច​ចោល​ផងដែរ​ ។
លោក​គង់ វុទ្ធី បាន​ឲ្យ​ដឹង​ទៀតថា ក្រុមការងារ​បាន​យក​នំ​ចំណី​ផ្លែឈើ​ជាង​៤០​មុខ​មក​ធ្វើ ពិសោធន៍ ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ​ហើយ​ក្នុង​នោះ​បាន​រក​ឃើញ​សំណល់​ថ្នាំ​ សំលាប់​សត្វល្អិត ក្នុង​ម្ទេស​ហាវៃ​ពណ៌លឿង​ និង​ម្ទេស​ម៉ា​ឡេ​ពណ៌​ខៀវ​ ដែល​នាំចូល​ពី​វៀតណាម ​និង​ខ្ទឹម​នៅ​ក្នុង​ផ្សារ​ដើម​គរ​។ ​ ​ក្រោយពី​ត្រួត​ពិនិត្យ​ឃើញ​នូវ​សារធាតុ​គីមី​ហា​ឃាត់​ទាំងនេះ ​ក្រុមការងារ​បាន​រឹបអូស​យក​ទៅ​កំទេច​ចោល​ហើយ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ​ និង​ណែនាំ​ ពួកគាត់​ត្រូវ​បញ្ឈប់​លក់​នូវ​របស់​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់​បន្តទៀត ​ដោយសារតែ​សារធាតុ​គីមី​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។
​លោក ​គង់ វុទ្ធី​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​គប្បី​បញ្ឈប់ ​លក់​របស់​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់​ បន្តទៀត ​ហើយ​ប្រសិន បើ​សមត្ថកិច្ច​រក​ឃើញ​ម្តង ​ហើយ​ម្តងទៀត​នឹង​ត្រូវ​ផ្តន្ទាទោស​ជា​ធរមាន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង