ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់បោះរកបានដៃគូឧបត្ថម្ភ

47

ភ្នំពេញ:ល្ងាចថ្ងៃទី២២កក្កដាសហព័ន្ធកីឡាបាល់បោះកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនមួយ
ដើម្បីទទួលយកការឧបត្ថម្ភរយៈពេលមួយឆ្នាំ ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានថ្លែងប្រាប់អ្នកកា
សែតថាសុពលភាពនៃកិច្ចព្រមព្រៀងនេះ គឺមានតម្លៃចាប់ពីថ្ងៃទី២២កក្កដា២០១៩ ដល់ថ្ងៃទី២២កក្កដា២០២០ ។ តែ
បន្ទាប់ពីអស់សុពលភាពក្រុមហ៊ុនចង់បន្តជួយទៀតនោះ នឹងមានការចុះកិច្ចព្រមពរៀងថ្មីមួយទៀត ។
សម្រាប់ឆ្នាំដំបូងនេះក្រុមហ៊ុនចិនដែលមានឈ្មោះថាYUETAI Groupបានផ្ដល់ការឧបត្ថម្ភជាប្រាក់ចំនួន
៣២.០០០ដុល្លារ អាមេរិក ។ ក្នុងទំហ៊ំទឹកប្រាក់នេះគឺ២០.០០០ដុល្លារ សម្រាប់រៀបចំលីគ(League)នៅសល់ពីនេះ
ទុកសម្រាប់ចំនាយលើសម្ភារៈហ្វឹកហាត់ និងលើការឧបត្ថម្ភផ្សេងៗ ។
លោកអនុប្រធានបន្តថាក្នុងករណីសហព័ន្ធរៀបចំឲ្យមាន ការប្រកួតដទៃទៀតដូចជាការប្រកួតសម្រាប់ថ្នាល
ឬការប្រកួតតាមប្រភេទអាយុនានានោះ ក្រុមហ៊ុននឹងជួយទំនុកបម្រុងបន្ថែមទៀត ។
សូមបញ្ជាក់ថាទោះបីប្រភេទកីឡាបាល់បោះកម្ពុជា នៅមិនទាន់ខ្លាំងក៏ពិតមែនតែកីឡាប្រភេទនេះមានប្រជា
ប្រិយភាពណាស់ ។ នៅកម្ពុជាទាំងវ័យយុវជន និងវ័យចាស់ចូលចិត្តលេងកីឡានេះ ណាស់គឺគេលេងដើម្បីសុខភាព។
ជាមួយគ្នានេះពួកគេក៏បានរៀបចំឲ្យមានការប្រកួត ដណ្ដើមពានរង្វាន់ក្រមខ័ណ្ឌមិនអាជីព ឬ ពានវ័យចំណាស់ទៀតផង ។

អត្ថបទដែលជាប់ទាក់ទង