ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីស្រាអែលបានចាប់ផ្តើមវាយកម្ទេចអគារផ្ទះសម្បែង របស់ប៉ាលេស្ទីនជិតយេរូសេឡឹម

17

កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមវាយកម្ទេចអគារ នៅជិតរបាំងយោធាមួយនៅជាយក្រុងយេរូសាឡិមនៅថ្ងៃចន្ទនេះ បើទោះជាប្រឈមនឹងការតវ៉ារបស់ប៉ាឡេស្ទីននិងការរិះគន់ពីអន្តរជាតិយ៉ាងណាក៏ដោយ។

រថយន្តប៊ុលត្រាក់ទ័ររួមដោយទាហានអ៊ីស្រាអែលរាប់រយនាក់និងប៉ូលីសត្រូវបានបញ្ជូនទៅកាន់តំបន់ Sur Baherដែលជាភូមិដ្ឋានប៉ាឡេស្ទីននៅជិតក្រុងយេរូសាឡឹមភាគខាងកើតក្នុងតំបន់មួយដែលអ៊ីស្រាអែលបានកាន់កាប់ក្នុងសង្គ្រាមបូព៌ាឆ្នាំ ១៩៦៧។

លោក Jamie McGoldrick អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិនិងមន្ដ្រីអង្គការសហប្រជាជាតិផ្សេងទៀតបានអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែលកាលពីសប្តាហ៍មុនដើម្បីបញ្ឈប់ផែនការវាយកម្ទេចនេះ។ ពួកគេបាននិយាយថាប្រជាជនប៉ាឡេស្ទីន 17 នាក់បានប្រឈមនឹងការផ្លាស់ប្តូរទីលំនៅ។

សេចក្តីថ្លែងការណ៍បាននិយាយថាមនុស្សជាង 350 នាក់ផ្សេងទៀត “កំពុងប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើន” ។មន្ត្រីប៉ាឡេស្ទីននិយាយថាតាមពិតអគារទាំងអស់ត្រូវបានអនុញ្ញាតិដោយអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងផ្នែកមួយនៃតំបន់នេះ។

អត្ថបទដែលជាប់ទាក់ទង