ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេ​ត្តសៀ​មរា​ប ចេ​ញដីកា​ឃុំខ្លួនប្រធានក្រុមហ៊ុនអ​ចលន​ទ្រព្យ អ៊ីណារីតា ដាក់ព​ន្ធនាគា​រ

35

សៀមរាប ៖ ឧកញ៉ា ឌឹម សួនណាត ជាប្រធានក្រុមហ៊ុន​អចល​នទ្រព្យ អ៊ីណារីតា ឌីវេឡុបម៉ិន ​ឯ.ក ដែលជាមេខ្លោ​ងដ៏ធំ​ម្នាក់ នៃអំពើឆបោក​ប្រាក់ក្នុ​ងរូប​ភាពចូ​លហ៊ុន​រកស៊ី និងដីពុះឡូត៍ស្ទើរតែគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជា ដែល​ធ្វើឲ្យម្នាក់​ៗ​អស់​​លុយរា​ប់ពាន់ រា​ប់ម៉ឺន​ដុល្លារ ហើ​យសរុប​ជាទឹកប្រាក់ខ្ទង់រយ​លានដុល្លា​​រ ត្រូវបានសាលាដំបូងខេត្ត​សៀមរា​ប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់​ពន្ធនា​គារ នៅរសៀ​លថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៩។

បើតាមដីការបស់ចៅក្រមស៊ើបសួរ ​លោក ជូ លឹមហ៊ាង បានសម្រេចចោទ​ប្រកាន់ ឧកញ៉ា ឌឹម សួនណាត ពីបទ ឆបោក (ដោ​យមានស្ថា​នទម្ងន់​ទោស) និងមិនបំពេញកា​តព្វ​កិច្ចចំ​ពោះឧប​ករណ៍​ដែលអា​ចជួញ​ដូរបាន ប្រព្រឹត្តទៅក្រុង​សៀមរា​ប ខេត្ត​សៀម​រាប និង​តាមប​ណ្ដារាជ​ធានី-ខេត្ត មួយចំនួ​នទៀ​ត។

សូមជម្រាបថា ជន​ឆបោកដ៏ធំមួយនេះឈ្មោះ​ ឌឹម សួនណា​ត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ត្រូវបា​នកម្លាំ​ងនគ​របាល​នាយក​ដ្ឋានព្រ​ហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ ចាប់ខ្លួនកាលពីថ្ងៃទី១៧ខែកក្កដា ​ ដោយមានបញ្ជាពីព្រះ​រា​ជអា​ជ្ញា និងមានបណ្ដឹងរបស់​ជ​ន​រ​ងគ្រោះ​​ជាច្រើននា​ក់ ដែលបានអស់លុ​យរា​ប់សិប​ម៉ឺនដុ​ល្លារ៕

អត្ថបទដែលជាប់ទាក់ទង