ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់ 2 នាក់ របួសធ្ងន់ស្រាល 3 នាក់ ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងកង់បីឥណ្ឌា

25

ភ្នំពេញ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្តហាយឡែនឌ័រ និងម៉ូតូកង់បីឥណ្ឌា បុកគ្នា កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ញ៉ួន​ គិន​ ភេទប្រុសអាយុ៦៦ឆ្នាំ​ ចំណែកប្រពន្ធឈ្មោះ​ លាង​ ហាក់​ អាយុ៦៩ឆ្នាំ​ ស្នាក់ភូមិត្នោតជ្រុំ​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ។ ចំណែកអ្នករងរបួស៣នាក់ទៀត នៅមិនទាន់ស្គាលអត្តសញ្ញាណ ។

នៅមុន​ពេលកេីតហេតុ ក្រុមគ្រួសាររបស់គាត់ បានចូលរួមកម្មវិធីបងប្អូននៅបឹងត្របែក បបន្ទាប់មកឪពុកម្តាយ និងកូនស្រីម្នាក់ រួមទាំងចៅតូចម្នាក់ទៀត បានមកមុន ដោយជិះកង់បីឥណ្ឌា មកដល់ចំណុចកេីតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរ។

មុនកេីតហេតុគេបានឃេីញបុរសម្នាក់បេីក​ម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ ភ្នំពេញ 1HA-0153 ពណ៌លឿង ដឹកភ្ញៀវចំនួន៤នាក់ ប្តីប្រពន្ធកូននិងចៅតូចម្នាក់ទៀត ធ្វេីដំណេីរពីជេីងទៅត្បូង បានវ៉ាជែងរថយន្តមួយគ្រឿង តែវ៉ាមិនផុត មកដល់ចំណុចកេីតហេតុ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-3036 បេីកបរដោយបុរសម្នាក់ និងនារីជនជាតិចិនម្នាក់ទៀត រួមដំណេីរបញ្ច្រាសទិសដៅគ្នា ចំពីមុខពេញទំហឹង បណ្តាលឲ្យគាបតៃកុងកង់បី ជាប់ចំណែកភ្លៀវ៤នាក់ អង្គុយខាងក្រោយ បោកផ្ទប់ស្លាប់ស្ត្រីម្នាក់ភ្លាម ចំណែក៤នាក់ទៀតរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ តែបុរសជាប្តីដោយសាររបួសធ្ងន់ធ្ងរពេក ក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

រីឯតៃកុងរថយន្ត បានគេចខ្លួនបាត់ ដោយបន្សល់រថយន្ត និងនារីជនជាតិចិន នៅកន្លែងកេីតហេតុ៕

អត្ថបទដែលជាប់ទាក់ទង