ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ចាត់វិធានការថ្មី ដើម្បីអោយទូទាំងខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនិងការលុបបំបាត់គ្រឿងញៀន តាមក្លឹប កំសាន្តនានា

56
ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានដាក់ចេញជាវិធានការថ្មី បន្ថែមទៀតដើម្បីអោយទូទាំងខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាមួយនឹងការលប់បំបាត់គ្រឿងញៀននៅតាមក្លឹបកំសាន្តនានា ហើយការងារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីយប់ថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩ខាងមុខនេះតទៅ។
  ការដាក់ចេញជាវិធានការថ្មី បន្ថែមទៀតនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនារសៀលថ្ងៃទី១៩ ​ខែកក្កដា ​ឆ្នាំ២០១៩​ ហើយវិធានការដែលលោក គួច ចំរើន  បានដាក់ចេញមានដូចជា៖ ១. បង្កើនការល្បាតពេលយប់ទៅតាមភូមិសាស្រ្តស្មុគស្មាញ​ ។  ២. អង្គភាពជំនាញពាក់ព័ន្ធត្រូវក្នុងការក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ។ ៣.ត្រូវ ​យកចិត្តទុក្ខដាក់ទប់ស្កាត់រាល់ឧបាយកលទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវមានវិធានការបង្កាទប់​ស្កាត់ និងបង្រ្កាប អោយបានទាន់ពេលវេលា ហើយ វិធានការដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំនេះនឹងចាប់អនុវត្តចាប់ពីយប់ថ្ងៃច័ន្ទ ទី២២ ខែកក្ដដា ឆ្នាំ២០១៩។
   លោក គួច ចំរើន ក៏បានស្នើដល់កងកម្លាំងអោយជួយសំរួលចរាចរណ៍​ពេលមានការ​កកស្ទះ និងធ្វើការលុបបំបាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំង​សប្បាយភាព។ បញ្ហាភ្លើង​សញ្ញា​ចរាចរណ៍ត្រូវកែប្រែ និងចាត់ចែងអោយបានសមស្របទៅតាម​ស្ថានភាពច​រាចរណ៍ជាក់ស្តែង​ក្នុងខេត្តព្រះសីហនុ​ ។ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពល​រដ្ឋពី​បញ្ហាគ្រោះថ្នាក់ និងផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម,បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង​រៀបចំផែនការត្រួតពិនិត្យទឹកនោមរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ៕
អត្ថបទដែលជាប់ទាក់ទង