ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីខ្ទាតចេញពីព្រឹត្តិការណ៍ខ្សែក្រវាត់សូត្រ ប៊ុនធីជួបតតាំងជាមួយថៃចំណូលថ្មី

25

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដែលខ្ទាតចេញពីការប្រកួតដណ្ដើមខ្សែក្រវាត់នោះ នៅរសៀលថ្ងៃទី២១កក្កដាលើសង្វៀនWurkzរបស់អាស៊ីអាសគ្នេយ៍គេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា ណាំឆៃដោយគេប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។តាមការគ្រោងទុកអ្នកប្រដាល់ថៃរូបនេះត្រូវប្រកួតជាមួយអ្នកប្រដាល់កម្ពុជាឡុង សំណាងតែមិនដឹងជាយ៉ាងម៉េចស្រាប់តែពេលនេះត្រូវប្ដូរ ដាក់សូត្រ ប៊ុនធីឲ្យប្រកួតវិញនោះ ។

​ប៊ុនធីចិត្តមិនសូវធំនោះទេបើគេខ្លាំងជាងនោះគេមិនសូវវាងវៃរកកល្លបិចផ្សេងដើម្បីវ៉ៃគូប្រកួតឡើយតែចិត្តគេ ធ្លាក់ចុះតូចតែម្ដង ។គេជាអ្នកប្រដាល់ដែលពូកែជង្គង់ និង កែងរបស់គេវ៉ៃចេញបានល្អនិងរហ័សណាស់ ។ចំពោះហ្វាណាំឆៃមិនមាននរណាដឹងថាគេមានរបៀបវ៉ៃយ៉ាងណាឡើយ ។

​ហ្វា ណាំឆៃមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៦០ដង ចាញ់១២ដង និងស្មើពិន្ទុ១ ដង ។ ចំពោះសូត្រ ប៊ុនធីវិញគេមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៨០ដង ចាញ់២២ដងនិងស្មើពិន្ទុ៤ដង ។នរណាជាអ្នកខ្លាំង ? ​វ៉ាន់ វឿនម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃលូ ឡេ(Lou Le) ។

​នេះក៏ជាលើកដំបូងដែរដែលអ្នកប្រដាល់ថៃរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានឲ្យដឹងថាសម្រាប់ទម្ងន់៥៧គីឡូក្រាមលូ ឡេគឺជាខ្លាក្នុងចំណោមខ្លា ។

​អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៦ដង និងចាញ់១១ដង ។រីឯវ៉ាន់ វឿនវិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៤ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។វ៉ាន់ វឿនដែលសព្វថ្ងៃព្យាយាមហ្វឹកហាត់ខ្លាំងក្នុងក្រុមជម្រើសជាតិនោះអាចយកឈ្នះលូ ឡេបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង