ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាប្រជែងបានកៅអី សម្រាប់វគ្គ៤នាក់ចុងក្រោយ ?

30

​ភ្នំពេញ:ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fireលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់ថ្ងៃទី២១កក្កដាបានឈានដល់វគ្គប្រកួតជម្រុះជុំទី២ ឬវគ្គ៨នាក់ចុងក្រោយហើយ ។
​អ្នកចាញ់គឺធ្លាក់ ឯ អ្នកឈ្នះគឺឡើងទៅវ៉ៃបន្តវគ្គ៤នាក់ចុងក្រោយ ។ការប្រកួតសប្ដាហ៍នេះគឺមាន២គូហើយក៏ត្រូវមាន២រូបហាលអាវ និង២រូបឡើងទៅជុំទី៣ដែរ ។

​ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈូក ណាំឆៃ(Chhuok Namchhai)ឈូក ណាំឆៃកាលពីជុំទី១គេទម្លាក់ហេង សំរាំងក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយវ៉ៃឲ្យសន្លប់នៅទឹកទី២ ។ ចំពោះសារ៉ាវិញគេផ្ដួលអ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai)នៅទឹកទី៤ ។

​នេះជាជំនួបរវាងអ្នកឈ្នះនិងអ្នកឈ្នះដូចគ្នាហេតុនេះការប្រកួតពិតជាកាន់តែកក្រើកជាងកាលពីជុំទី១ហើយព្រោះទាំងសងខាងសុទ្ធតែត្រូវការឡើងទៅជុំទី៣ដូចគ្នា ។

​ឆៃ សារ៉ាមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧៨ដង ចាញ់១៦ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន២១ដង ។ចំពោះអ្នកប្រដាល់ថៃឈូក ណាំឆៃវិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដងស្មើពិន្ទុ១ដង ។ នរណាឆ្លងផុតវគ្គជម្រុះជុំទី២នេះ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ជួបជាមួយអ្នកប្រដាល់អូស្ដ្រាលីដារិ ចិន(Darin Chen) ។

​តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបគ្នាម្ដងហើយក្នុងជំនួបជាមិត្តភាពដែលកាលនោះវិឆ័យឈ្នះដោយពិន្ទុ ។ សម្រាប់ជំនួបលើកនេះអ្វីៗអាចនឹងប្រែប្រួលព្រោះកាលពីប្រកួតនៅជុំទី១អ្នកប្រដាល់អូស្រ្តាលីរូបនេះឈ្នះអ្នក ប្រដាល់កម្ពុជាធី តុងហ៊ីក្លិបឃ្ល់ងមឿងកីឡាដោយពិន្ទុ ។ចំពោះវិឆ័យឈ្នះអ្នកប្រដាល់អ៊ីរ៉ង់ម៉ារទីន(Martin)នៅត្រឹមទឹកទី២ ។

​វិឆ័យមានប្រវត្តិប្រកួតចំនួន៤៣ដង ឈ្នះ៣៨ដង ចាញ់៥ដង រីឯ ដារិន ចិនវិញគេមានប្រវត្តិប្រកួតចំនួន២៨ដង ឈ្នះ២១ដង និងចាញ់៧ដង ។នរណាប្រជែងបានកៅអីសម្រាប់ជុំទី៣ ?

អត្ថបទដែលជាប់ទាក់ទង