ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះ ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់រលាកពេញខ្លួន

16

ខេត្តកណ្តាល៖ អនិច្ចាណាស់ អគ្គីភ័យឆេះផ្ទះ ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់ ខណៈកំពុងគេងលង់លក់ក្នុងបន្ទប់ជាមួយគ្នា
ដែលករណីដ៏រន្ធត់នេះ កេីតហេតុ​ នៅថ្ងៃ​ អាទិត្យ​ ១៣កេីត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនិងថ្ងៃទី​ ១៤កក្កដា២០១៩​ វេលាម៉ោង​ ២និង៤០នាទី នៅចំណុចផ្ទះ ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ ៣០ឆ្នាំ​ នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល។

សម្ភារខូចខាត និងបាត់បង់រួមមាន៖ ផ្ទះចំនួន ១ខ្នង ទំហ៊ំ ៩ម៉ែត្រ ទទឹង៥ម៉ែត្រ​ ធ្វេីពីថ្ម ប្រក់ស័ង្កសី ខូចខាត ៥០ភាគរយ ពួក​ ខ្នេីយ​ ខោអាវ​ ទូដាក់ខោអាវ ។
ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ៖ ១​- ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ ៣៣ឆ្នាំ​ (​ ស្លាប់នៅកន្លែងកេីតហេតុ)ជាប្រពន្ធ ។ ២​- ឈ្មោះ​ វ៉េង​ វិរះ​ ភេទប្រុស​ អាយុ ៣០ឆ្នាំ ជាប្តី (រងរបួសធ្ងន់)​ ។
អ្នកទាំងពីរ រស់នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

នគរបាលប្រាប់ពី សភាពរឿងហេតុថា ៖ នៅមុនពេលកេីតហេតុ ប្តីប្រពន្ធ ទាំង២នាក់ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកេីតហេតុ​ ស្រាប់តែមានភ្លេីង​ឆាបឆេះក្នុងបន្ទប់​ កន្លែងដេក បណ្តាលឲ្យឈ្មោះ ហានស្រីមុំ​ (ស្លាប់)នៅក្នុងបន្ទប់ និងឈ្មោះ​ វ៉េង​ វិរះ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
នៅក្នុងហេតុការណ៍នេះ មានប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លេីង ដែលកំពុងឆេះនោះ បានរលត់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង