ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ដោយសារគោយន្ដឡេីងផ្លូវជាប់ហ្រ្វាំ​ង បុកម៉ូតូឌ្រីមសង់របួសមនុស្សប្រុសស្រី ​៣នាក់​

63

កំពង់ស្ពឺ​ ÷ គោយន្ដ​ច្នៃ​ជាប់ហ្រ្វាំង​ ជ្រុលទៅបុក​ម៉ូតូ​ HON​DA C 125cc មួយគ្រឿង​ពណ៌​ខ្មៅ​ ផ្លាកលេខ​ កំពង់ស្ពឺ​ 1N-2627 កាលពីថ្ងៃទី13-​07-201​9​ វេលាម៉ោង 17 និង20នាទី​ ចំណុចផ្លូ​វ​លេខ143 ភូមិចំការវាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ។

តាមការបញ្ជាក់​ពីសមត្ថកិច្ចមូលដ្ឋាន​ ករណី​គ្រោះថ្នាក់​ដោ យចៃដន្យ​ខាងលើ​ គឺបង្ក​មកពីគោយន្ដឆ្នៃជាប់​ហ្រ្វាំង​ចង្កូតខាងស្ដាំ​ អ្នកបើកបរ​គោយន្ដ​ម៉ាកគូបូតា ព​ណ៌ក្រហមមានឈ្មោះ សុខ គីមសា​ត​ ភេ​ទប្រុស អាយុ​ 23ឆ្នាំរ​ស់នៅ ភូមិត្រពាំងកក់ ឃុំក្រាំងអំពិ​ល ស្រុកសំរោងទង បើកបរពីជើងទៅត្បូងរួចឆ្លងផ្លូវទៅកើត ចំណែក​អ្នករងគ្រោះ​មានឈ្មោះ កែវ ផន ភេទប្រុស អាយុ60ឆ្នាំ ឌុបមនុ​ស្សពីរនាក់​ ឈ្មោះ ទេព ទិន ភេទស្រី អាយុ​57​ឆ្នាំ និងទី2ឈ្មោះ កែវ ដន ភេទស្រី អាយុ​6​0​ឆ្មាំ អ្នកទាំងបីរស់នៅភូមិអន្លុងពពាយ ឃុំក្រាំង​អំ​ពិល ស្រុកសំរោងទង បេីកបរ​បញ្រ្ចាសទិសគ្នា​ ជ​ន​រងគ្រោះ​ត្រូវ​បានបញ្ជូនទៅព្យាបាល នៅពហុព្យាបាលឯកជន” អុំ សារ៉នកំពង់ស្ពឺ “​។

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ គោយន្ដ​ច្នៃ​ ម៉ូតូ​ សមត្ថកិ​ច្ច​​បានយក​មក​រក្សាទុកបណ្ដោះអាសន្ន​នៅ ប៉ុស្តិនគរបាលរដ្ឋបាលក្រាំងអំពិល ដេីម្បី​ចំណាត់ការ​តាមនីតិវិធី​បន្ដ៕

អត្ថបទដែលជាប់ទាក់ទង