ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លី ភាបានត្រឹមស្មើ ឯ រឿង សារ័ត្នខូចដៃទឹក២

18

​ភ្នំពេញ:ការប្រកួតលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៣កក្កដាអ្នកប្រដាល់កម្ពុជាលី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(Re Da)ដោយពិន្ទុ ។

​ការប្រកួតនេះប្រសិនបើគិតឲ្យយុត្តិធម៌លី ភារកកន្លែងឈ្នះមិនឃើញឡើយ ។ ៣ទឹកដំបូងលី ភាត្រូវរ៉េ ដា វាយស្ទើតែទក់សាច់ទៅហើយតែ២ទឹកចុងក្រោយលីភាវ៉ៃបានគ្រាន់បើដោយសារគេចាប់រ៉េ ដាបោកទៅលើសង្វៀនបានជាច្រើនដង ។

​នៅទឹកទី៤រ៉េ ដាភ្លាត់ស្នៀតត្រូវលី ភាវាយមួយកែងចំច្រមុះធ្វើឲ្យចេញឈាមតែមួយកែងនេះមិនជាធ្ង់នោះទេ ព្រោះអាជ្ញាកណ្ដាលមិនរាប់ដោយសាររ៉េ ដាមានស្មារតីធម្មតា ។បើតាមលោកវេជ្ជបណ្ឌិតឌៀប វណ្ណានោះបានឲ្យដឹងថារ៉េ ដាមិនមានបាក់ឆ្អឹងច្រមុះឡើយគ្រាន់តែស្រុតឆ្អឹងបន្តិចតែប៉ុណ្ណោះ ។ ​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញទាំង៥ទឹកហើយលទ្ធផលចុងក្រោយបានត្រឹមតែស្មើគ្នាដោយពិន្ទុតែប៉ុណ្ណោះ ។

​រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ត្រូវអ្នកប្រដាល់ថៃកេង កាត់(Keng Kat)ទាត់ឲ្យខូចដៃមុនស្នូរជួងបញ្ចប់ទឹកទី២ ។

​តាមពិតសារ័ត្នមិនមែនជាឧបសគ្គសម្រាប់កេង កាត់ឡើយ ។ នៅទឹកទី១ការប្រកួតយស្ថិតក្នុងស្ថានភាពស្ទាបស្ទង់គ្នាមែនហើយនៅទឹកទី២សារ័ត្នសាកបញ្ចេញទម្ងន់ជើងក៏ត្រូវកេង កាត់បញ្ចេញមួយជើងស្ដាំសងវិញសារ័ត្នលើកដៃឆ្វេងរងបណ្ដាលឲ្យឈឺដៃមិនអាចបន្តការប្រកួតបានទៀតឡើយ ។

​កេង កាត់ឈ្នះរឿង សារ័ត្ននៅត្រឹមទឹកទី២ ។ លោកវេជ្ជបណ្ឌិតឌៀប វណ្ណាបានឲ្យដឹងថាឆ្អឹងដៃសារ័ត្នមិនមានបាក់អ្វីទេគ្រាន់តែកោងឆ្អឹងប៉ុណ្ណោះគេអាចស្អំទឹកកក និង ផ្អាកការប្រកួតមួយរយៈគេអាចមកប្រកួតបានវិញ ហើយ ។

អត្ថបទដែលជាប់ទាក់ទង