ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លន់ សៀកឡេង និង រ៉ែម រាជកក់កៅអីសម្រាប់ជុំទី២

20

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ប្រភេទទម្ងន់ថ្មីបានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី១៣កក្កដា ។

​មុពេលចាប់ផ្ដើមលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានប្រធានសហព័ន្ធប្រដាល់គុនខ្មែរព្រមានដល់មន្ត្រីបច្ចេកទេសរបស់ លោកឲ្យបំពេញការងារដោយយុត្តិធម៌ និង មានតម្លាភាព ។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស៊ិន សុផាត ដែលជាតំនាងន់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥បាន បង្ហាញពីជំនឿចិត្តថាសម្រាប់រដូវកាលថ្មីនេះនឹងដំណើរការបានល្អដូចលើកមុនៗជាមិនខានឡើយ ។

​សម្រាប់ការប្រកួតនៅថ្ងៃដំបូងដែលមានការប្រកួតចំនួន២គូនេះលន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរខេត្តកំពង់ស្ពឺបានយកឈ្នះអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។ ជ័យជំនះនេះបានធ្វើឲ្យលន់ សៀកឡេងដណ្ដើមបានកៅអីសម្រាប់ឡើងប្រកួតបន្តនៅជុំទី២ទៀត ។ ចំពោះនួន រ៉ាថេនវិញគឺបញ្ចប់ការប្រកួតតែត្រឹមនេះឯង ។

​សូមបញ្ចាក់ថាជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះរ៉ាថេនវ៉ៃចេញច្រើនតែការវ៉ៃចេញភាគច្រើនគឺវ៉ៃខ្យល់តែការវ៉ៃចេញរបស់សៀកឡេងគឺចំគោលដៅបានល្អ ។

​ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍នេះដែររ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតឈ្នះអ្នកប្រដាល់ឡូញ វ៉ាន់ឌីមកពីក្លិបពន្លឺវិបុលដារិទៃធពោធិ៍សែនជ័យដោយពិន្ទុ ។

​ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះបង្កនូវភាពតានតឹងជាខ្លាំងតែការប្រកួតភាគច្រើនគឺរ៉ែម រាជមានប្រៀបលើគូប្រកួតរបស់ខ្លួន ។វ៉ាន់ឌីមានសកម្មភាពច្រើនតែជាសកម្មភាពដែលអត់ប្រយោជន៍ព្រោះការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយ ។

​ចំពោះការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា និង ថៃវិញនោះម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ប្រកួតឈ្នះអ្នកប្រដាល់ថៃឃូម សេន(Khum Sen)ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នាដ៏តឹងតែងពេញទាំង៥ទឹកមកនោះ ។

​ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាតឹងតែងមែនសាម៉េតមានប្រៀបកណ្ដាប់ដៃលើគូ ប្រកួតតែជង្គង់របស់ឃូម សេនក៏អស្ចារ្យដែរ ។ខូម សេនបែកឈាមនៅទឹកទី៤ដោយសារកែងរបស់សាម៉េតតែទោះជាយ៉ាងណាក៏ពួកគេតស៊ូជាមួយគ្នារហូតចប់ទឹកទី៥ ។ សាម៉េតបានទទួលជ័យជំនះលើឃូម សេនដោយពិន្ទុទាំងប្រផិតប្រផើយប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង