ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោចុះជួបសួរសុខទុក្ខនិងទទួលយក សំណើសំណូមពរប្រជាពលរដ្ឋ, ដោយផ្ទាល់នៅតាមភូមិក្នុងសង្កាត់រលួស

8

ភ្នំពេញ៖ដោយគិតថាតាមរយៈស្ដាប់របាយការណ៍ ឬសេចក្ដីរាយការណ៍របស់ មូលដ្ឋានមិនច្បាស់ដូចទៅជួបនិង ឃើញផ្ទាល់ភ្នែកនោះ លោកអភិបាលខណ្ឌដង្កោបានចុះជួបសួរសុខទុក្ខ និងទទួលយកសំណើសំណូមពរ ប្រជាពលរដ្ឋដោយផ្ទាល់នៅតាម ភូមិនានាក្នុងសង្កាត់រលួសតែម្ដង។
ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរង លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះ ជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ បានធ្វើវេទិកាសាធារណៈ និងសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់រលួស ដើម្បីបន្តទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានា យកមកដោះស្រាយឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង