ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរឃុំឆ្នុកទ្រូ ចុះ​ដោះស្រាយកា​រតវ៉ារបស់ពលរដ្ឋ ទាម​ទារ យកដី​ចំណីផ្លូ​វលេខ៥២​ ធ្វើជាកម្មសិទ្ធិ

14

កំពង់ឆ្នាំង ៖ មន្ត្រីអាជ្ញាធរ ស្រុកបរិបូរណ៍ ​និង ឃុំឆ្នុកទ្រូ ​បានចុះ​ដោះស្រាយកា​រតវ៉ទាម​ទារ យកដី​ចំណីផ្លូ​វលេខ៥២​ នៅថ្ងៃទី​១២​ ខែ​កក្កដា​ ឆ្នាំ២០១៩​ ហើយព្រមានថា​ បើប្រ​ជាពលរ​ដ្ឋមិន​ព្រមបញ្ឈ​ប់ការតវ៉ា​ទាមទា​រយក​ដីចំណីផ្លូ​វលេខ៥​២ទេ ​នឹងចា​ត់វិធាន​ការតា​មផ្លូវ​ច្បាប់។

លោក​សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បាន​ឲ្យដឹងថា ប្រជាពលរដ្ឋទាំ​ង៣៨គ្រួ​សារ ដែល​ធ្វើការ​តវ៉ានោះ មិនមែ​នជាព​លរដ្ឋ​ក្នុងឃុំឆ្នុ​កទ្រូ ស្រុក​បរិបូ​ណ៌នោះឡើយ។ ពីមុនប្រជា​ពលរដ្ឋ​ទាំងនោះ​ ​ជាក្រុ​​មអាជី​វករដែ​លពួក​គាត់ លក់ដូ​រនៅលើ​ដីចិញ្ចើ​មផ្លូវ ​ចល័ត​ចុះឡើង ទៅតាមរ​ដូវទឹ​កឡើ​ង ឬស្រក ។ ហើយអាជ្ញាធរ​ខេត្ត ​និងស្រុក​តម្រូវឲ្យធ្វើបន្លា​ស់ទីផ្ទះ​បណ្ដែត​ទឹក របស់​ប្រជាព​លរដ្ឋ នៅឃុំឆ្នុកទ្រូ​ ដើម្បីឡើ​ងមក​រស់នៅ​លើគោគ​វិញ តាមដងផ្លូ​វលេខ​៥២។ ការផ្ដល់ដីស​ម្រាប់​អ្នកធ្វើ​បម្លាស់ទីនេះ​ គឺ​សម្រាប់​តែប្រជា​ពលរ​ដ្ឋនៅក្នុ​ងឃុំឆ្នុក​ទ្រូប៉ុណ្ណោះ ។​

លោក សាំង​ គីម​ស៊ន បាន​បញ្ជាក់​ថា ប្រជាពល​រដ្ទាំង៣​៨គ្រួសារ ធ្វើ​ការទា​មទារនោះ មិនមែ​នប្រជា​ពលរដ្ឋភូមិឆ្នុ​កទ្រូ ឃុំឆ្នុកទ្រូ​ឡើយ គឺ​សុ​ទ្ធ​តែ​​មាន​អ្ន​កមាន​​ទីលំ​នៅ​នៅ​ឃុំដទៃ ក្នុងនោះ​ មានមក​ពី​ឃុំ​​ពន្លៃ ១៨​គ្រួសារ​ ឃុំ​ចក​​១៨គ្រួ​សារ​ និង​
ឃុំ​​ខុន​រ៉ង ២​គ្រួសារ ។

ប្រជា​ពលរដ្ឋ​អ្នកតវ៉ា បាន​​លើក​ឡើ​ងថា ពួកគាត់​​បានរស់នៅ​ ​និង​លក់​ដូរ​​ជាប់​​ចិញ្ចើម​ផ្លូវ​​ជាតិលេខ​​៥២ ​ចុះទៅ​​មាត់​​ទឹកកំ​ពង់ឃុំ​ឆ្នុ​កទ្រូនេះ​ ច្រើន​ឆ្នាំ​ណាស់​ម​ក​ហើយ ស្រាប់​តែនៅថ្ងៃទី​​៤​ ខែកក្កដា កន្ល​ងទៅថ្មី​ៗនេះ អាជ្ញាធរឃុំឆ្នុកទ្រូ​ បាន​ចុះទៅ​​វាស់​​យក​ដី​របស់​ពួ​កគាត់​ ​ដែល​​កំពុង​​ស្នាក់នៅ​​ទៅវិញ ។ ពួកគាត់ ​នឹង​ មិន​​សុខចិ​ត្ត​ឡើយ​ ​ពួកគាត់​​ទា​មទារ ​ការរស់​នៅ​លើ​ដី​នោះ ​បន្តទៀត​ ដោយ​មិន​​ព្រម​​ចាក​ចេញ​​ជាដាច់​ខាត ។

ប្រជាពល​រដ្ឋ​ បាន​លើកឡើងថា​ ពួកគាត់​ពិតជា​​ធ្លាប់​​បានផ្តិ​តមេដៃ​ សុំ​រស់នៅ​​លើដី​​តាមផ្លូ​វ​ជាតិ​លេខ​​៥២នោះ​ ជាបណ្ដោះ​
អាស​ន្ន​ពិតមែន ​ដោយសា​រ​ថា ​កាលណោះស​ន្យាថា​​ បើ​​រដ្ឋ​​ត្រូវកា​រ​ពេល​ណា​ ពួកគាត់​នឹ​ង​ឲ្យ​​ដី​នោះ ​ទៅ​រដ្ឋ​​វិញ​​ពេល​​ហ្នឹង ។​ ប៉ុន្តែ​នេះ​​មិនមែ​ន​រ​ដ្ឋ​ត្រូវកា​រ​ ពង្រី​ក​ផ្លូវ​ ឬ​ ​ធ្វើ​អ្វី​​នោះទេ​ គែគេ​ដេញពួកគាត់ឲ្យចេញ​​ យ​ក​ដី​​ទៅ​​ឲ្យ​ប្រ​ជាពល​រដ្ឋ​​ជាអ្នក​បន្លាស់​​ទី​​ ​ហេ​តុនេះ ​ពួកគាត់​​មិន​​ព្រម​​ជាដាច់​ខាត​។

ប្រជា​ពលរដ្ឋ​ បាន​លើកឡើងថា​ ពួកគាត់​ពិ​តជា​​ធ្លាប់​បានផ្តិតមេដៃ​ សុំ​រស់នៅ​លើដី​តាមផ្លូវ​ជាតិលេខ​៥២នោះ​ ជាបណ្ដោះ
អាសន្ន​ពិតមែន ​ដោយសារ​ថា ​កាលណោះសន្យាថា​ បើ​រដ្ឋ​ត្រូវការ​ពេលណា​ ពួកគាត់​នឹង​ឲ្យ​ដី​នោះ ​ទៅ​រដ្ឋ​វិញ​ពេល​ហ្នឹង ។​ ប៉ុន្តែ​នេះ​មិនមែន​រដ្ឋ​ត្រូវការ​ ពង្រីក​ផ្លូវ​ ឬ​ ធ្វើ​អ្វី​នោះទេ​ គែគេ​ដេញពួកគាត់អោយចេញ​ យក​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជាអ្នកបន្លាស់​ទី​ ​ហេតុនេះ ​ពួកគាត់​មិន​ព្រម​ជាដាច់ខាត​។

ចំពោះ​ការទាម​ទារ របស់ប្រជាពលរដ្ឋទាំងអ​ស់នោះ ​លោកមេឃុំ សាំង គឹមស៊នបានបញ្ជាក់​ថា ប្រសិនបើប្រជាព​លរដ្ឋ ទាំង​អស់នោះ នៅតែធ្វើការទាមទារដោយមិ​នស​មហេតុផ​លទៀត ហើយមិនស្ដាប់ការ​ណែនាំរ​បស់អាជ្ញា​ធរទេ អាជ្ញាធរនិងមាន​វិធានការ​ទៅតាម​ផ្លូវច្បាប់ ចំពោះកា​ររស់​នៅរំលោភ​លើដីចំ​ណីផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង