ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បង្កគ្រោះរវាងរថយន្ត និងរថយន្ត ចំនួន០៤គ្រឿង នឹងជាមួយម៉ូតូ ០១គ្រឿងទៀត

31

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរផ្លូវគោក បង្កឡើងរវាងរថយន្ត និងរថយន្ត ចំនួន០៤គ្រឿង នឹងជាមួយម៉ូតូ ០១គ្រឿងទៀត (ក្នុងទិសដៅបញ្ច្រាសគ្នា) បណ្ដាលឲ្យ របួសធ្ងន់ ០២នាក់ (ព្រះសង្ឃ ០១អង្គ) របួសស្រាល ០៣នាក់ ។ កើតហេតុថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង២០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកTOYOTA 4RUNNEr DREAM ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2F-5299 បើកបរក្នុងទិសដៅពីកើត ទៅលិច(ភ្នំពេញ-បាត់ដំបង)ដោយឈ្មោះ ឈុំ កំសាន្ត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ(របួសស្រាល)។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ាជែងម៉ូតូ ០១គ្រឿង នឹងរថយន្តធំ ០២គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ហើយក៏ជ្រុលចូលទៅក្នុងចំណែកផ្លូវនៃយានផ្ទុយទិស បុកជាមួយរថយន្តម៉ាក HYUNDAI ពណ៍ស+បៃតង ពាក់ផ្លាកលេខ តាកែវ 3A-2529 បើកបរមានទិសដៅពីលិច ទៅកើត(បាត់ដំបង-ភ្នំពេញ) អ្នកបើកបរត់គេចខ្លួន ហើយរថយន្តម៉ាក4RUNNER នោះក៏រេចង្កូតមកទទឹងផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តម៉ាកHYUNDAI ពណ៍ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2446 បើកបរដោយឈ្មោះ ឌី វុត្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ.ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាន់ហ្វ្រាំងមិនទាន់បុករថយន្តនោះក្រឡាប់លើទ្រូងផ្លូវ រីឯរថយន្តម៉ាកHYUNDAI ពណ៍ស+បៃតង ពាក់ផ្លាកលេខ តាកែវ 3A-2529 ក៏រេចង្កូតមកឆ្វេងដៃបុករះ
-ទី១: រថយន្តម៉ាកHYUNDAI ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-2823 បើកបរដោយឈ្មោះ ស៉ិន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-ទី២: ម៉ូតូម៉ាក HONDA DREAM C125(ឆ្នាំ2015) ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1V-9456 បើកបរដោយឈ្មោះ នង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (ពាក់មួកសុវត្ថិភាព ,របួសធ្ងន់ បាក់ជើងឆ្វេង) នឹងអ្នករួមដំណើរព្រះសង្ឃព្រះនាម សៅ ឡូញ ព្រះជន្ម ៧០ព្រះវស្សា គង់នៅវត្តដងទង់ ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(រងរបួសធ្ងន់ បាក់ដៃឆ្វេង)។
-ទី៣: រថយន្តម៉ាក TOYOTA CAMRY ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0150 បើកបរដោយឈ្មោះ ម៉ាន យ៉េប ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្វាយក្រោម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) នឹងអ្នករួមដំណើរម្នាក់ ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល)។
ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយពាក់ព័ន្ធករណី បានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

នគរបាលបានធ្វើការសេចក្តីសន្និដ្ឋានថា ករណីខាងលើ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA 4RUNNER ពាក់ផ្លាកលេខ ភ្នំពេញ 2F-5299 ឈ្មោះ ឈុំ កំសាន្ត បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង