ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកកែវសីមា ចាប់ម៉ូតូកែច្នៃដឹកឈើ 11 គ្រឿង និងអប់រំអ្នកបើកម៉ូតូឲ្យបញ្ឈប់សកម្មភាពដឹកឈើខុសច្បាប់

12

អធិការដ្ឋាននគរបាលស្រុកកែវសីមា បានចាប់ឃាត់ម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ១១គ្រឿង រួមហ្នឹងមនុស្ស 11នាក់ដើមជាម្ចាស់ម៉ូតូ បានណែនាំឲ្យពួកគេបញ្ឈប់ការដឹកឈើខុសច្បាប់គ្រប់រូបភាព និងមិនឲ្យធ្វើចរាចរម៉ូតូប្រភេទនេះលើដងផ្លូវជាតិ។

នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី១១ ខែកក្កដា ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា បានប្រគល់ម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន ១១គ្រឿង ដែលកម្លាំងបានចាប់ឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ក្រោមអធិបតីភាពលោក នួន សារ៉ន អភិបាល នៃគណៈអភិបាលស្រុកកែវសីមា និងដោយយោងតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តមណ្ឌលគិរី ។

   មុនពេលប្រគល់ លោកអភិបាលស្រុក និងលោកអធិការស្តីទី នៃអធិការដ្ឋាននគរស្រុក បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា
ឲ្យអ្នកទាំងនោះ ដូចជា៖ បញ្ឈប់ការដឹកឈើខុសច្បាប់គ្រប់រូបភាព
មិនឲ្យធ្វើចរាចរម៉ូតូប្រភេទនេះលើដងផ្លូវជាតិ ប្តូរស៊ីម៉ាំងដែលបង្កសម្លេងរំខាន ពេលត្រឡប់ទៅផ្ទះវិញ ផ្សព្វផ្សាយដល់អ្នកជិតខាងឲ្យបានយល់ដឹងពីបញ្ហានេះ ៕

អត្ថបទដែលជាប់ទាក់ទង