ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯម ឡេងលីជួបជាមួយអ្នកប្រដាល់ចំណូលថ្មីថៃ

40

​ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireអ្នកប្រដាល់កម្ពុជាឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផេត មរគុត(Phat Morokout)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនមាននរណាដឹងថាតើ អ្នកប្រដាល់ថៃរូបនេះខ្លាំងឬខ្សោយនោះឡើយ ។ លោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបាននិយាយឲ្យដឹងថា លោកពុំធ្លាប់បានមើលអ្នកប្រដាល់ថៃរូបនេះវ៉ៃឡើយតែម្ចាស់ក្លិបនិងគ្រូបង្វឹករបស់ គេនិយាយថាគេមិនអន់ឡើយ ។

​ចំពោះឡេងលីវិញគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលមួយរយៈនេះការប្រកួតរបស់គេមិនសូវស្គាល់ចាញ់ឡើយ ។ ការប្រកួតភាគច្រើនគេផ្ដួលគូប្រកួតបានមុនទឹកទី៥ ។ការវ៉ៃចេញរបស់អ្នកប្រដាល់រូបនេះយឺតបន្តិចក៏ពិត
មែនតែធ្ងន់លំបាកទប់ទល់ណាស់ ។

​អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ៤១ដង ចាញ់៧ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២២ដង ។ ចំពោះផេត មរគុតវិញគេមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៨ដង ចាញ់១៣ដងនិងស្មើពិន្ទុ១ដង ។ ជំនួបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។
ដោយ:កូនដូច

អត្ថបទដែលជាប់ទាក់ទង