ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋមិនញញើតអ្នកប្រដាល់ជើងរន្ទះថៃលូម លេង

41

​ភ្នំពេញ:អ្នកប្រដាល់កម្ពុជារិន សារដ្ឋក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកប្រកាសថាគេមិនខ្លាចអ្នកប្រដាល់ថៃលូម លេង(Loom Leng)ឡើយមិនតែប៉ុណ្ណោះសារដ្ឋប្រកាសថាគេនឹងវ៉ៃឲ្យបានអស្ចារ្យសម្រាប់ការប្រកួតលើសង្វៀនWurkz នារសៀលថ្ងៃទី១៤កក្កដានេះ ។

​សារដ្ឋមួយរយៈនេះគេព្យាយាមហ្វឹកហាត់ខ្លាំងណាស់ មិនតែប៉ុណ្ណោះមួយប្រកួតចុងក្រោយរបស់គេឈ្នះអ្នកប្រដាល់ថៃស៊ីង ថង(Sing Thong)ដោយពិន្ទុ ។សម្រាប់ការប្រកួតនេះសារដ្ឋមានជំនឿចិត្តថាគេនឹងយកឈ្នះលូម លេងឲ្យទាល់តែបាន ។

​សារដ្ឋជាអ្នកប្រដាល់ចិត្តធំដែលចូលចិត្តលេងកែង និងជង្គង់ផ្ដួលគូប្រកួតតែអ្នកប្រដាល់រូបនេះមិនពូកែក្នុងការការពារឡើយ ។កេមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤២ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។

​ចំពោះលូម លេងវិញគេជាអ្នកប្រដាល់ដែលមានស្នៀតទាត់បានល្អធ្ងន់រហ័ស ចំពោះកែង និងជង្គង់របស់គេក៏មិនស្រួលទប់ទល់ឡើយ ។ កន្លងមកមានអ្នកប្រដាល់មិនតិចនាក់ទេដែលត្រូវលូម លេងទាត់ឲ្យសន្លប់ ។គេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៦ដង ចាញ់១៣ដង និងស្មើពិន្ទុ១ ដង ។ ជំនួបមួយនេះមិនដឹងថាជ័យជំនះបានទៅរិន សារដ្ឋ ឬ ក៏លូម លេងនោះទេ ។

​សេក គឹមរូនក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃឃុន សៀកឡេក(Khun Soeklek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​គឹមរូនជាអ្នកប្រដាល់មួយរូបដែលមានកម្លាំងអស្ចារ្យណាស់ មិនតែប៉ុណ្ណោះគេវ៉ៃចូលចិត្តប្ដូរកែងជាមួយគូប្រកួតណាស់ ។ ចំពោះឃុន សៀកឡេកក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរតែជួបជាមួយគឹមរូនទំនងជាមិនស្រួលបង្ក្រាបនោះទេ ។

​គឹមរូនមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៩ដង ចាញ់១៦ដង ស្មើ២ដង ចំពោះឃុន សៀកឡេកវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៧ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។ជំនួបមួយនេះនរណាជាអ្នកឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង