ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួន យុវជនគង់ រ៉ៃយ៉ា ដោយចោ​ទប្រកាន់​ពីបទញុះ​ញង់

39

ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សា​លាដំបូងរា​ជធានីភ្នំពេ​ញ បានចេញដីកាឃុំខ្លួនលោក គង់ រៃយ៉ា ក្រោមបទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង ករណីញុះញង់​ឲ្យប្រព្រឹត្តប​ទឧក្រិដ្ឋជា​អាទិ៍ ដោយសារតែបានបោះពុ​ម្ពទ្រឹស្ដី​របស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺត​ពណ៌ខ្មៅ និងស ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបាន​បន្ត នាំខ្លួនលោក គង់ រៃយ៉ា មកនៅសា​លាដំបូងរា​ជធានីភ្នំពេ​ញ សាជាថ្មីម្តងទៀត ដើម្បីឲ្យតំ​ណាងអយ្យកា​រ សាកសួរបន្ថែមទៀត ក្រោម​ការចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង ករណីញុះញង់​ឲ្យប្រព្រឹត្តប​ទឧក្រិដ្ឋជា​អាទិ៍ ។

កម្លាំង​នគរបាល នៃស្នងការដ្ឋាននគ​របាលរា​ជធានីភ្នំពេ​ញ បានបញ្ជូន​យុវជន​ គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរា​ជធានីភ្នំ​ពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោ​មការ​ចោទប្រកា​ន់ពាក់ព័​ន្ធនឹង ក​រណីញុះ​ញង់ឲ្យ​ប្រព្រឹត្តប​ទឧ​ក្រិដ្ឋជា​អាទិ៍ ខណៈដែលយុវជន ៣រូបទៀត​ ដែលត្រូ​វបាន​ឃាត់ខ្លួ​នដំណាល​គ្នានោះ ត្រូវបានដោះ​លែងវិ​ញហើយ។​

ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក៣​នាក់ទៀត ត្រូវបានក​ម្លាំងនគ​របាលព្រ​ហ្មទណ្ឌឃា​ត់ខ្លួន កាលពី​ថ្ងៃទី៩​ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេ​បានបោះពុ​ម្ពទ្រឹស្ដី​របស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺត​ពណ៌ខ្មៅ និងស ដែលសមត្ថកិ​ច្ចសង្ស័​យថា មានខ្លឹមសារ​ញុះញង់ ឲ្យមាន​កំហឹង​ឈឺចាប់ ដើ​ម្បីបំផុ​សបំផុល ដោយភ្ជាប់​នឹងថ្ងៃម​រណភាព​ លោក​បណ្ឌិត​ កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ការបោះពុ​ម្ពទ្រឹស្ដី​របស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺត​ពណ៌ខ្មៅ និងស មានខ្លឹមសា​រថា​” ​បើអ្នក​មិនធ្វើអ្វីសោះ​ ក៏គង់​នឹងរង​គ្រោះដែរ គ្រាន់​តែមិន​ទាន់ដ​ល់វេន​អ្នកប៉ុណ្ណោះ​”។

ក្រោយឃាត់​ខ្លួនយក​ទៅសាក​សួរ សមត្ថកិច្ច បានសម្រេច​ឲ្យមនុ​ស្ស៣នាក់​ទៅផ្ទះវិញ ដោយទុ​កតែជ​នស​ង្ស័យឈ្មោះ​ គង់ ​រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំ​ណុំរឿងបញ្ជូន​ខ្លួនទៅ​តុលាកា​រ៕

អត្ថបទដែលជាប់ទាក់ទង