ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារដាក់លូនៃគម្រោងការពារទឹកជំនន់ជំហាន៤របស់ចៃកានៅផ្លូវលេខ៣១៥ខណ្ឌទួលគោកគ្រោងនឹងបញ្ចប់ នៅខែតុលាឆ្នាំ២០២០

34

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ខណៈនេះបាននិងកំពុងធ្វើសកម្មភាពដាក់បំពង់លូនៅផ្លូវលេខ៣១៥ក្នុងអាណាចក្រខណ្ឌទួលគោកហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២០ខាងមុខនេះដើម្បីដោះស្រាយបញ្ហាទឹកលិចក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក។

   លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាការងារដាក់លូផ្លូវលេខ៣១៥ដែលជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA គិតមកដល់ថ្ថៃទី១១កក្កដា២ឥ១៩នេះបានសម្រេចការងារមួយចំនួនដូចខាងក្រោម៖ ដាក់លូប្រអប់ទំហំ២ម៉ែត្រ×២ម៉ែត្រប្រវែង៦០ម៉ែត្រចាប់ពីផ្លូវលេខ៣១៥ដល់អាងស្តុកទួលគោក១(ត្រឡោកបែក)ដាក់លូមូលមុខកាត់ទំហំ២ម៉ែត្រប្រវែង១៨២៤ម៉ែត្រចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវលេខ៦០៨។

  លោកបញ្ជាក់ថាការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៥ឧសភាឆ្នាំ២០១៩គ្រោងនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២០។ក្រោយបញ្ចប់ការដ្ឋាននេះវានិងអាចដោះស្រាយបញ្ហាទឹកលិចបាននៅផ្លូវលេខ៣១៥ផ្លូវលេខ៥៩២ផ្សារមាន់អាំងវិទ្យាល័យឥន្ទ្រទេវីក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក។

    គួរបញ្ជាក់ថាគម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះមានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋានដូចខាងក្រោមក្នុងនោះរួមមាន៖ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែង.២គីឡូម៉ែត្រ។ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង.៤គីឡូម៉ែត្រ។សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC

តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខព្រះគន្លង់១ព្រះគន្លង់២និងផ្សារចាស់។ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង៕

 

  

អត្ថបទដែលជាប់ទាក់ទង