ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានមន្ត្រីបច្ចេកទេសបន្ទាប់ពីលេចចេញ រឿងអាស្រូវឃុបឃិត ជាមួយអ្នកភ្នាល់លុយ

37

ភ្នំពេញ:ប្រមុខប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ីនបានព្រមានធ្ងន់ៗដល់មន្ត្រីបច្ចេកទេស ចៅ
ក្រម អាជ្ញាកណ្ដាលរបស់លោកថាបើមានកំហុស ទោះបីជាសមជិកគណៈកម្មាធិការប្រតិបត្តិក៏ លោកត្រូវតែដាក់ពិ
ន័យដែរ ។
កំហុសលើកទី១ពិន័យ៦ សប្ដាហ៍លើកទី២ដាក់ពិន័យ៦ខែ លើកទី៣នឹងកាន់តែធ្ងន់ជាងនេះ ហើយគ្មានលើកទី៤
ទេបើមានមានកំហុសលើកទី៤គឺបញ្ឈប់តែម្ដង ។លោកថ្លែងបែបនេះ នៅក្នុងអង្គប្រជុំប្រចាំត្រីមាសទី២នាព្រឹកថ្ងៃទី
១១កក្កដា ។
លោកប្រធានសហព័ន្ធបានបញ្ជាក់ថា លោកបានទទួលព័ត៌មាន កាន់តែច្រើនឡើងៗពីករណីចៅក្រមផ្ដល់សញ្ញា
ពីការចាញ់-ឈ្នះដល់ក្រុមអ្នកលេងលុយ មុនពេលប្រកាសលទ្ធផល ។ចៅក្រមខ្លះធ្វើជាទៅបន្ទាប់ទឹកឬទៅជក់បារីតែ
តាមការពិតគឺទៅទូរស័ព្ទទាក់ទង ជាមួយអ្នកភ្នាល់លុយតែប៉ុណ្ណោះ ។ លោកព្រមានថាកុំថាលោកមិនដឹងត្រូវរៀបចំ
ឥរិយាបទឡើងវិញប្រយ័ត្នជាប់ទណ្ឌកម្ម ។
ពេលវេលាបោសសំអាតបានមកដល់ហើយ ។បើលោកបន្តយោគយល់នោះ សហព័ន្ធនឹងកើតភាពច្របូកច្រ
បល់គ្មានសណ្ដាប់ធ្នាប់ឡើយ ។
លោកហេង សុឃនដែលជាអនុប្រធានក៏បាន បន្ទោសចំពោះមន្ត្រីសហព័ន្ធដែរ ដែលខ្លះជាមន្ត្រីរាជការទៀត
បែរជាលេងភ្នាល់ដាក់អង្ករត្រឹម២បាវ ។ លោកចាត់ទុកថានេះជាការប្រមាន ដល់កីឡាប្រដាល់លោកសំណូមពរកុំឲ្យ
មានករណីបែបនេះបន្តកើតមានទៀតឲ្យសោះ ។
លោកតែម ម៉ឺនក៏បានព្រមានដល់មន្ត្រីផ្គូរផ្គង សូមចាប់គូឲ្យមានតម្លាភាព មានគុណភាព និងផ្ដល់ឱកាសដល់ បណ្ដាក្លិបតូចៗ ឬ ក្លិបថ្មីៗដើម្បីឲ្យសិស្សរបស់គេមានឱកាសប្រកួតផង ។កុំចាប់តែសិស្សរបស់ខ្លួនឯងវាមិនយុត្តិធម៌ ចំពោះក្លិបដទៃឡើយ ។
សូមបញ្ជាក់ថានៅក្នុងការជួបជុំនេះប្រមុខសហព័ន្ធរូបនេះ បានពង្រឹងខ្លាំងចំពោះមន្ត្រីផ្គូរផ្គង ស្នងការប្រកួត
ប្រធានវិនិច្ឆ័យ ចៅក្រមអាជ្ញាកណ្ដាលក្រប់ស្ថានីយ៍ទាំង៥ ដែលមានកម្មវិធីប្រដាល់គឺស្ថានីយ៍PNN ស្ថានីយ៍អាស៊ីអា
គ្នេយ៍ ស្ថានីយ៍CBS(CNC-CTN និង MYTV) បាយ័ន ប៉ុស្តិ៍លេខ៥ ។
ការបង្ហោះតាមបណ្ដាញសង្គម(ហ្វេសប៊ុក)បន្ទាប់ពីប្រកួតចាញ់វា ជារឿងដែលធ្វើឲ្យខ្លួនឯងកាន់តែអាម៉ាស់
ទៅវិញទេព្រោះនេះមិនត្រឹមតែជាការមិនទទួលស្គាល់ លទ្ធផលប៉ុណ្ណោះទេ តែជាការមិនទទួលស្គាល់ពីភាពអសមត្ថ ភាពរបស់ខ្លួន ។
ដោយ:កូនដូច

អត្ថបទដែលជាប់ទាក់ទង