ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវិល្លាម ៖ មេបំផ្លាញ​ព្រៃឈេី​ជាឧកញ៉ា​ អាចឈរឱបដៃបាន បើ​ពលរដ្ឋ​ធម្មតា​ខ្នោះ​បាត់​ហើយ

10

កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាកម្លាំងជាច្រើននាក់ ចុះទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយផ្ដើមនៅខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លូនឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ទៀត ព្រមទាំងរឹបអូសរថយន្ដប្រព្រឹត្តបទល្មើសជាង៤០គ្រឿង និងបំផ្លាញចោលមួយចំនួនទៀតនៅក្នុងព្រៃតែម្ដងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
ជាមួយគ្នានឹងការអនុវត្តន៍ និងការចាប់ខ្លួន លោក វិល្លាម មានការងឿងឆ្ងល់ ថាហេតុអ្វីបានជាអ្នកប្រព្រិត្តបទល្មើសធំយ៉ាងនេះហើយ សមត្ថកិច្ចនៅតែមិនវាយខ្នោះ ខណៈអ្នកលួចតូចតាច វាយខ្នោះ ហើយជាក់ស្ដែងដូចករណីដីធ្លី ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចដល់ថ្នាក់ចងស្លាបសេក វាយសំពងសាហាវជាងប៉ុលពតទៀត ។
នេះបើតាមឯកឧត្តមលើកឡើងតាមរយៈផេគរបស់លោក ដោយរៀបរាប់ថា៖
នេះរូប ឧកញ៉ា ស៊ឹង សំអុល មេបំផ្លាញព្រៃឈេីដែលឈរអោបដៃ ពេលអាជ្ញាធរចុះបង្ក្រាបប្រសិនជាពលរដ្ឋធម្មតាវិញមិនមានសំណាងអញ្ចឹងទេកុំថាដល់ប្រព្រឹត្តធ្ងន់ធ្ងរតែលួចអីតិចតួច ដាក់ខ្នោះបាត់ហេីយ ។
បេីរឿងដីធ្លីអីនោះវិញ ចងស្លាបសេកសំពងសាហាវជាងប៉ុលពតទៀត ។
កុំខឹងខ្ញុំណា ខ្ញុំនិយាយជួសប្រជាពលរដ្ឋទេ ៕

អត្ថបទដែលជាប់ទាក់ទង