ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លី ភា និង រឿង សារ័ត្នជួបជើងខ្លាំងថៃ

13

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាលី ភាក្លិបសំរោងកោងខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយអ្នកប្រដាល់វ័យចំ
ណាស់ថៃរ៉េ ដា(Re Da)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី១៣កក្កដានេះ ។
នេះជាជំនួបលើកដំបូងរបស់ពួកគេទាំង២ ។ រ៉េ ដាជាអ្នកប្រដាល់វ័យចំណាស់ ដែលមកប្រកួតនៅស្រុកខ្មែរ
ញឹកញាប់ណាស់ហើយការប្រកួតរបស់គេភាគច្រើន គឺទទួលជ័យជំនះនិងផ្ដួលគូប្រកួតឲ្យសន្លប់មុនទឹកទី៥ តែប្រសិន
បើគេចាញ់វិញនោះគឺចាញ់ដោយពិន្ទុប៉ុណ្ណោះ ។
អ្នកប្រដាល់រូបនេះមានផ្លែវ៉ៃល្អទាំងព្រមតែម្ដង ។គេមានប្រវត្តិប្រកួតចំនួន១១៨ដង ឈ្នះ១០២ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។
ចំពោះលី ភាវិញគេជាអ្នកប្រដាល់ចិត្តធំនិងចូលចិត្តវាយ សម្រុកទៅរកគូប្រកួត ។កែង និង ជង្គង់គឺជាអាវុធ
ដែលគេប្រើយ៉ាងមានប្រសិទ្ធិភាពដើម្បីផ្ដួលគូប្រកួត ។អ្នកប្រដាល់កម្ពុជារូបនេះ គេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៥ដង ចាញ់១២ដង ។
សម្រាប់ការប្រកួតមួយនេះពិតជាមានការចាប់អារម្មណ៍ខ្លាំង ។នរណាក៏ជឿថាពួកគេទាំង២នឹងប្រកួតគ្នា៥
ទឹកមិនខានឡើយ ចាំមើលនរណាឈ្នះ ?
រឿង សារ័ត្នក្លិបទ័ពពិសេសឆ័ត្រយោង៩១១ប្រកួត ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃមួយរូបទៀតគឺកេង កាត់
(Keng Kat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
កេង កាត់ជាអ្នកប្រដាល់ដែលវ៉ៃអស្ចារ្យណាស់ ។មានអ្នកប្រដាល់កម្ពុជាច្រើនរូបណាស់ដែលត្រូវអ្នកប្រដាល់
ថៃរូបនេះបង្ក្រាបបានគេមានផ្លែវ៉ៃល្អរហ័ស និងរបងការពារគេរឹងមាំខ្លាំងណាស់ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រ កួតចំនួន១០៩ដង ឈ្នះ៩៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។
រឿង សារ័ត្នគេក៏ជាជើងខ្លាំងមួយរូបដែរតែពេជួប ជាមួយអ្នកខ្លាំងគេវ៉ៃចេញលែងរួចតែម្ដង ។ គេមានប្រវត្តិ
ប្រកួតចំនួន៨៩ដង ឈ្នះ៦៦ដង ចាញ់១៩ដង និងស្មើពិន្ទុ៤ដង ។ជំនួបមួយនេះអាចនិយាយបានថាកេង កាតទំនងជា
មានឱកាសឈ្នះច្រើនជាង ។

អត្ថបទដែលជាប់ទាក់ទង