ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរពង្រឹងគ្រូដើម្បីស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន

12

ភ្នំពេញ៖ថ្មីៗនេះសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបប្រជុំគ្នាដើម្បីរកគន្លឹះពង្រឹងកីឡាប្រ
ដាល់គុនខ្មែរដែលកំពុងហ្វឹកហាត់ ក្នុងជម្រំប្រមូលផ្ដុំឲ្យបង្កផនការហ្វឹកហាត់ សម្រាប់ស៊ីហ្គេមលើកទី៣០នាចុងឆ្នាំនេះ
នៅប្រទេសហ្វីលីពីន ។
លោកឧត្តមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាប្រធានអង្គប្រជុំមានប្រសាសន៍ថា លោកបានជំរុញយ៉ាង សកម្មដល់គ្រូបង្វឹកទំាង២នាក់ គឺលោក អេ ភូថង និងលោកឡុង សាលវ័ន្តឲ្យពង្រឹងការហ្វឹក
ហាត់វិន័យ ដល់កីឡាករ និងតាមដានពីសុខភាព-កម្លាំងរបស់ពួកគេជាប្រចាំ ។ ប្រសិនបើគេមានបញ្ហាអ្វីប៉ះពាល់ដល់
សុខភាពត្រូវតែពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ។
លោកឧត្តមសេនីយ៍រាជ សុផែនដែលជាអគ្គលេខាធិការរង ក៏បានបញ្ជាក់ដែរថានេះ ជារយៈពេលនៃការហ្វឹក
ហាត់បន្តិចទៀតទើបមានការធ្វើតេស្តដើម្បីរកអ្នកល្អ ។ អ្នកល្អនិងមានវិន័យ សីលធម៌ល្អគឺជាអ្នកបានទៅប្រកួតស៊ី
ហ្គេមព្រោះសហព័ន្ធត្រូវការមេដាយ ។
ក្រសួងសុខាភិបាលបានផ្តល់អាទិភាពដល់កីឡាករ-កីឡាការិនី ជម្រើសជាតិមិនមែនតែប្រដាល់គុនខ្មែរឡើយគឺ
ដល់កីឡាជម្រើសជាតិទាំងឈុតធំ និងថ្នាលទាំង១.០០៤នាក់អាចចូលពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយឥតគិត
ថ្លៃអ្វីទាំងអស់។មន្ទីរពេទ្យទាំង៤គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ។
សូមបញ្ជាក់ថាកាលស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីប្រដាល់គុនខ្មែរ
ដណ្ដើមបានមេដាយមាសដែលរកបានដោយកីឡាករឃុន ឌីម៉ា និងដណ្ដើមបានមេដាយប្រាក់ មេដាយសំរិទ្ធទៀតផង
ហើយសម្រាប់លើកទី៣០នេះ កម្ពុជាក៏រំពឹងថារកបានមេដាយបន្តទៀតដែរ ។

អត្ថបទដែលជាប់ទាក់ទង