ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន យុវជន៤នាក់ មានម្នាក់ឈ្មោះគង់ រ៉ៃយ៉ា ដែលញុះញង់បង្កចលាចល យកគោលការណ៍របស់បណ្ឌិតកែមឡីមកអនុវត្តន៍

15

ភ្នំពេញ៖ យុវជន៤នាក់ ដើរប្រកាសខ្លួនឯងថា អនុវត្តតាមគោលការណ៍ របស់លោកបណ្ឌិតកែម ឡី ដែលបានគេធ្វើឃាតស្លាប់ហើយនោះ ដែលពាក់ព័ន្ធនឹងការញុះញង់បង្កចលាចលនៅក្នុងសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងចំណោមយុវជន៤រូបនោះ មានប្រុស២នាក់ និងស្រី២នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារផងដែរ នោះគឺ យុវជន គង់ រ៉ៃយ៉ា។

សមត្ថកិច្ចមិនទាន់បង្ហើបអំពីព័ត៌មានលម្អិតនៃការចាប់ខ្លួន យុវជនខាងលើនេះនៅឡើយទេ ខណៈពេលនេះ កំពុងសាកសួរយកចម្លើយ៕

អត្ថបទដែលជាប់ទាក់ទង