ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍Cambodia Elephant Trail លើកទី១នៅឧទ្យានជាតិគីរីរម្យ

16

​ភ្នំពេញ៖ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើកទី១បាន ធ្វើឡើងនៅថ្ងៃទី៧កក្កដានាតំបន់ឧទ្យានជាតិគីរីរម្យដែលព្រឹត្តិការណ៍លើកទី១នេះ មានប្រទេសចំនួន៧ចូលរួម ។

​លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងឲ្យដឹងថានេះជាព្រឹត្តិការណ៍ មួយដែលធ្វើឡើងដើម្បីអភិរក្សសត្វដំរីនៅតំបន់ឧទ្យានជាតិគីរីរម្យ ។ព្រឹត្តិការន៍នេះមានអ្នកចូលរួមរត់ចំនួន១២០នាក់ ដែលក្នុងនោះមានកម្ពុជា វៀតណាម ជប៉ុន អាមេរិក អង់គ្លេស ហ្វីលីពីន និង បារាំង ។

​កម្ពុជាមានអ្នកចូលរួមរត់ច្រើនជាងគេ បន្ទាប់មកគឺវៀតណាម និងជប៉ុន ។ វិញ្ញាសាដែលដាក់ឲ្យរត់មានចម្ងាយ៣២គីឡូម៉ែត្រ ដែលវិញ្ញាសានេះមានអ្នកចូលរួមរត់ចំនួន៧៧នាក់ក្នុងនោះ៥៨នាក់ជាបុរស និង ១៩នាក់ជានារី ។ វិញ្ញាសារត់១២គីឡូម៉ែត្រមានអ្នកចូលរួមរត់ចំនួន៤៣នាក់ក្នុងនោះបុរស២៦នាក់ និង នារីចំនួន១៧នាក់ ។

​នៅតំបន់ឧទ្យានជាតិគីរីរម្យសព្វថ្ងៃមានដំរីកំពុងរស់នៅទីនោះប្រមាណជា៣០ក្បាល ។នេះជាប្រភេទសត្វដ៏កម្រ ។ការបង្កើតព្រឹត្តិការណ៍ Cambodia Elephant Trail នេះគឺដើម្បីបំផុសឲ្យមនុស្សគ្រប់ៗរូបចូលរួមថែរក្សានិង អភិរក្សសត្វដំរី ។

​ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយទៀត ។លោកអគ្គលេខាថិការមានជំនឿចិត្តថាឆ្នាំក្រោយ នឹងមានអ្នកចូលរួមរត់កាន់តែច្រើនជាងនេះមិនខានឡើយ ។

អត្ថបទដែលជាប់ទាក់ទង