ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រយុទ្ធយុទ្ធសិល្ប៍ចម្រុះកម្ពុជា២រូបនឹង ឡើតស៊ូលើសង្វៀនONE Championនាខែក្រោយ

54

​ភ្នំពេញ:អ្នកប្រយុទ្ធយុទ្ធសិល្ប៍ចម្រុះដែលគេហៅថាMMA(Mixed Martial Art)កម្ពុជា២រូបនឹងធ្វើដំណើរទៅ ប្រកួតនៅក្រៅប្រទេសជាមួយអ្នកប្រយុទ្ធយុទ្ធសិល្ប៍ចម្រុះបរទេនាខែក្រោយនេះ ។

​ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី៧កក្កដាលោកកែវ ប៊ិនសូរស្មីដែលជាអនុប្រធានសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជាបានឲ្យដឹងថាអ្នកប្រដាល់គុនខ្មែរចាន់ សំអាតនឹងប្រកួតនៅប្រទេសឹង្ហបូរីជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ាឈ្មោះ Punnya Say។ ចំពោះកីឡាការិនីអេ ព្រីយ៉ានុតភូថងដែលគេស្គាលជាទូទៅថាជាកូនស្រីច្បងរបស់អតីតអ្នកប្រដាល់គុនខ្មែរអេ ភូថងនោះនឹងប្រកួតជាមួយកីឡាការិនីបារាំងSouris Manfrediនៅមីយ៉ាន់ម៉ា ។

​អេ ព្រីយ៉ានុតភូថងនឹងប្រកួតនៅថ្ងៃទី២សីហា ចំពោះចាន់ សំងាតនឹងប្រកួតនៅថ្ងៃទី៦សីហា ។លោកហ៊ុន ចាន់រាជដែលជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានអះអាងថាកីឡាការិនីបារាំងSouris Manfredi របៀបវ៉ៃរបស់គេស្រដៀងគ្នាជាមួយអេយ៉ានុតភូថងគឺវ៉ៃមិនចេះដកថយឡើយគេដឹងតែសម្រុកចូលទៅរកគូប្រកួតដូចគ្នា ។ជំនួបរវាងអ្នកទាំង២នេះនឹងធ្វើឲ្យគេចាប់ងារម្មខ្លាំងជាមិនខានឡើយ ។

​ចំពោះអ្នកប្រយុទ្ធមីយ៉ាន់ម៉ាPunnya Say វិញនោះគេរស់នៅឯសហរដ្ឋអាមេរិកតែគេហ្វឹកហាត់យុទ្ធគុន ចម្រុះនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ។ លោកចាន់រាជនិយាយថាមកទល់ពេលនេះលោករកមិនទាន់ឃើញពីចំណុចខ្សោយរបស់ Punnya Sayនៅឡើយទេ ។ការប្រកួតនេះគឺចាន់ សំអាតគេជាអ្នកប្រកួតហេតុនេះគេជាអ្នកស្វែងរកនូវ ចំណុចខ្សោយរបស់គូប្រកួតដោយខ្លួនឯង ។

​កីឡាករចាន់ សំអាតក្រៅពីនិយាយថាគេត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតនេះគេក៏អះអាងដែរថាទាំងសុខភាព ទាំងកម្លាំងរបស់គេក៏ល្អនោះគេក៏និយាយដោយក្លាហានថាគេរង់ចាំដោយអន្ទះសារ ឲ្យការប្រកួតនោះមកដល់បានលឿនបន្តិច ។នេះជាការប្រកួតមួយដែលគេធ្វើឲ្យគេរំភើបគេនឹងធ្វើឲ្យបានល្អសូមទុកចិត្តលើគេចុះ ។

​ជាមួយនឹងការធ្វើសន្និសីទកាសែតនោះសហព័ន្ធក៏បាន ប្រគល់លិខិតទទួលស្គាល់ដល់បណ្ដាក្លិបជាសមាជិកទៀតផង ។

អត្ថបទដែលជាប់ទាក់ទង