ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវរកឃើញអ្នកឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

13

ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍រៀងរាល់រសៀល ថ្ងៃសៅបានបញ្ចប់វគ្គវិលជុំសន្សំពិន្ទុក្នុងពូលត្រឹមល្ងាចថ្ងៃទី៦កក្កដាហើយ ។
២គូដែលប្រកួតចុងក្រោយនោះអ្នកប្រដាល់កម្ពុជាចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងបានប្រើកែងផ្ដួល
អ្នកប្រដាល់ថៃភុត ផេតណយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ។ការប្រកួតមួយនេះប្រសិនបើសំអាតចាញ់ក៏គេមាន
កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ រី ឯ ភុត ផេតណយវិញទាល់តែឈ្នះទើបគេបានឡើងទៅវគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រ ។
សំអាតមិនចង់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងប្រផិតប្រផើយឡើយ ។គេចាប់ផ្ដើមវាយលុកលើគូប្រកួត
របស់គេតាំងពីទឹកទី១មកម្ល៉េះ ។២ទឹកដំបូងអ្វីៗហាក់ដូចជាតឹងតែតែចាប់ពីទឹកទី៣ ទៅសំអាតគ្រប់គ្រងការប្រកួតបាន
ទាំងស្រុង ។
នៅទឹកទី៣កែងរបស់សំអាតធ្វើឲ្យអាជ្ញាកណ្ដាលរាប់ភុត ផេតណយមួយលើក ។ មកដល់ទឹកទី៤ភុត ផេត
ណយត្រូវអាជ្ញាកណ្ដាលរាប់៨ចំនួន២លើកទៀតទើប បញ្ឈប់លែងឲ្យប្រកួតបន្តដោយសារអ្នកប្រដាល់ថៃរូបនេះ
អសមត្ថភាព ។
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រើជង្គង់ផ្ដួលអ្នកប្រដាល់ថៃខាន់ ថេបឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។
ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។ពួកគេខ្ទាតចេញពីការប្រកួតដូចគ្នា ។
ពូលA ដែលជាពូលរបស់កម្ពុជានោះសុខ សាវិនបានលេខ១ក្នុងពូល ឯ សំអាតបានលេខ២ក្នុងពូលដោយ៤
ប្រកួតពួកគេទាំង២ឈ្នះ៣ប្រកួតចាញ់១ប្រកួតដូចគ្នា ។ចំពោះពូលBដែលជាពុលថៃវិញនោះផេត ង៉ាម(Phat Ngam)បានលេខ១ក្នុងពូលដោយសារ៤ប្រកួតឈ្នះ៣ប្រកួតចាញ់១ប្រកួត ។ដែន សាយ៉ាម(Den Sayam)បានលេខ
២ក្នុងពូលដោយ៤ប្រកួតឈ្នះ២ប្រកួតចាញ់២ប្រកួត ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុខ សាវិនលេខ១ពូលAត្រូវជួបជាមួយដែន សាយ៉ាមដែលបានលេខ២ក្នុងពូល
Bចំពោះចាន់ សំអាតលេខ២ពូលAត្រូវជួបជាមួយផេត ង៉ាម លេខ១ពូលB ។

អត្ថបទដែលជាប់ទាក់ទង