ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធី តុងហ៊ី និង នន់ ជំនិតឆ្លងផុតជុំទី១ឬទេ ?

17

ភ្នំពេញ:ព្រឹត្តិការណ៍Boostrong Gold Medal Fighter on Fireសម្រាប់ថ្ងៃទី៧កក្កដានេះគឺជាការប្រកួត
បញ្ចប់ជុំទី១ហើយ ។
អ្នកប្រដាល់កម្ពុជា២រូបគឺធី តុងហ៊ីក្លិបពន្លឺវិបុល និង នន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យអាចឆ្លងផុតពីកណ្ដាប់
ដៃអ្នកប្រដាល់បរទេសឬទេ ? ធី តុងហ៊ីត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អូស្រ្តាលីដារីន ចិន(Darin Chen)សម្រាប់
អ្នកចាញ់គឺត្រូវហាលអាវ ឯ អ្នកឈ្នះឡើងទៅប្រកួតបន្តនៅជុំទី២ទៀត ។
អ្នកប្រដាល់អូស្រ្តាលីរូបនេះធ្លាប់មកប្រកួត នៅស្រុកខ្មែរម្ដងហើយគេប្រកួតចាញ់អ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ
ក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុការប្រកួតកាលនោះ មានលក្ខណៈតឹងតែងគ្រាន់បើដែរ ។គេជាអ្នកប្រដាល់ដែលមាន
កណ្ដាប់ដៃរហ័ស ទាត់ចេញបានលឿន ។ គេមានប្រវត្តិប្រកួតចំនួន២៧ដង ឈ្នះ២០ដង ចាញ់៧ដង ។
ចំពោះតុងហ៊ីវិញគេជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង និង ជង្គង់ដើម្បីផ្ដួលគូប្រកួត ។ នៅលើសង្វៀនអ្នក
ប្រដាល់កម្ពុជារូបនេះវ៉ៃដោយរបៀបឆេវឆាវ និង អំណួត ហើយវ៉ៃចូលចិត្តបន្លំវាយបន្ថែមលើគូប្រកួតនៅខនៈដែល
ងាជ្ញាកណ្ដាលឃាត់ហើយ ឬគូប្រកួតដួលទៅហើយនោះ ។
តុងហ៊ីមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៧ដង ចាញ់២២ដង និងស្មើពិន្ទុ៣ដង ។ ជំនួបនេះទាំងសងខាង
សុទ្ធតែត្រូវការឈ្នះដើម្បីទទួលបានកៅអី សម្រាប់វគ្គជម្រុះជុំទី២ទៀត ។ នរណាសំណាងល្អ ?
ចំពោះនន់ ជំនិតវិញត្រូវតស៊ូជាមួយ អ្នកប្រដាល់ថៃផេត ណាំនឹង(Phat Namneung)ដែលនេះជាគូប្រកួតដ៏
តឹងតែងហើយសម្រាប់ជំនិត ។
អ្នកប្រដាល់ថៃរូបនេះមានកលល្បិចវ៉ៃល្អរហ័ស មានចលនាចល័តចេញចូលបានលឿននិងការពារបានមាំ
ទៀតផង ។ ចំពោះជំនិតមានកណ្ដាប់ដៃធ្ងន់តែកម្លាំងរបស់គេ ឆាប់ធ្លាក់ចុះណាស់ប្រសិនបើគូប្រកួតវាយលុកខ្លាំងនោះ
តែត្រឹម៣ទឹកកម្លាំងគេស្រុតចុះខ្លាំងតែម្ដង ។
ជំនិតមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦០ដង ចាញ់១៦ដង និងស្មើពិន្ទុ២ ដង ។ ចំពោះផេត ណាំនឹងវិញគេ
មានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៨ដង និងស្មើពិន្ទុ១ ដង ។នរនាជាម្ចាស់កៅអីសម្រាប់ជុំទី២ ?

អត្ថបទដែលជាប់ទាក់ទង