ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹងប្រេងសាំងធុនធំ ផ្ទុះឆេះ បណ្តាលឲ្យមនុស្សស្លាប់ ៥២នាក់ និង ៧០នាក់ រងរបួស នៃប្រទេសនីហ្សេរីយ៉ា ពេញពលរដ្ឋនាំទៅដួសសាំងកំពប់

39

នីហ្សេរីយ៉ា ៖ រថយន្តដឹងប្រេងសាំងធុនធំមួយគ្រឿង បានផ្ទុះឆេះ កាលពីថ្ងៃចន្ទ ទី១កក្កដា បានបណ្តាលឲ្យមនុស្សស្លាប់ ៥២នាក់ និង ៧០នាក់ទៀតរងរបួស ក្នុងនោះមួយចំនួនរងរបួសធ្ងន់ ដោយសារការឆេះ រលាកពេញរាងកាយ ស្ថិតនៅក្នុងតំបន់រដ្ឋបាលប៊េនូ (Benue) នៃប្រទេសនីហ្សេរីយ៉ា។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដឹកប្រេងសាំង របស់ក្រុមហ៊ុន PMS មានគោលដៅ ឆ្ពោះទៅតំបន់ម៉ាឃើឌី (Makurdi) បានរអិល និងក្រឡាប់ធ្លាក់ចេញ ពីផ្លូវ ព្រោះតែតៃកុងឡាន ព្យាយាមបញ្ចៀស កុំឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរផ្សេងៗទៀត។ ប៉ុន្តែក្រោយពីហេតុការណ៍ កើតឡើង ប្រជាជននៅជុំវិញនោះ បាននាំគ្នាទៅដួសយកប្រេងដែល កំពប់ ហើយជាអកុសល្យរថយន្តនោះ ក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមនុស្សស្លាប់ ព្រមទាំងរងរបួសជាង ១២០នាក់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង