ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងឌី សូនីតា និងអាឡិចហ្សូរ៉ា ល្អូកល្អឺន កាន់តែខ្លាំងក្រោយលេចដំណឹងរកាំរកូសនឹងគ្នា

22

ភ្នំពេញ៖ តារាសម្តែងនិងចម្រៀង​កញ្ញា ឌី សូនីតា បានបង្ហាញភាពស្និទ្ធស្នាលជាថ្មីជាមួយលោក អាឡិច ហ្សូរ៉ា ក្រោយពីពួកគេបានផ្អាកសកម្មភាពរួមគ្នាមួយរយៈពេលខ្លី។ ការបង្ហាញសកម្មភាពរួមគ្នានេះក៏ត្រូវបានធ្វើឡើងក្រោយពីពួកគេលេចដំណឹងភាពល្អក់កករនឹងគ្នា និងក្រោយពីឌី សូនីតា ចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាចម្រៀងថ្មី បូ តាំងហ៊ាង។
​កាលពីចុងសប្តាហ៍នេះគេបានឃើញវត្តមានតារាសម្តែងដែលយុវវ័យហៅពួកគាត់ថាជា Sis និង Bro ធ្វើដំណើរកម្សាន្តរួមគ្នានៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រៅពីដំណើរកម្សាន្តបែបលក្ខណៈគ្រួសារពួកគេក៏បានបង្ហាញពីភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំង ជាមួយនឹងឈុតហែលទឹកសិចស៊ីគួរឲ្យចាប់អារម្មណ៍។ ការបង្ហាញភាពល្អូកល្អឺននេះធ្វើឡើងក្រោយពីលេចដំណឹងថាពួកគេអាក់អន់ស្រពន់ចិត្ត នឹងគ្នា ហើយសម្រេចចិត្តដើរផ្លូវរៀងខ្លួន ស្របពេលដែលអាឡិច ហ្សូរ៉ាប្រកាស ដោយចំហរចំៗថាទំនាក់ទំនងពួកគេត្រឹមតែជាមិត្តភ័ក្កិបងប្អូនប៉ុណ្ណោះមិនមែនជាស្នេហាទេ។ ការប្រកាសនេះក៏ស្របពេលដែល ឌីសូនីតា ងាកទៅចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រស់សង្ហា បូ តាំងហ៊ាង ក្នុងបទ”បើថ្ងៃមួយបងបាត់ការចងចាំ” នោះ។ ដំណឹងនៃការបែកបាក់គ្នានេះបានធ្វើឲ្យអ្នកគាំទ្រពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង។ ទោះជាយ៉ាងណាដំណឹងបែបបាក់នេះត្រូវបានជម្រះក្រោយពីពួកគេបានបង្ហាញវត្តមានដើរកម្សាន្ត រួមគ្នាអបដោយរូបភាពស្និទ្ធស្នាលខ្លាំងលើសដើមនៅតំបន់កម្សាន្តមួយ ។ ក្រៅពីការដើរកម្សាន្តពួកគេក៏បានថតឈុតសិចស៊ីរួមគ្នានៅអាងហែលទឹក នៃ Prince Manor Resort ការស្នាក់នៅ និងទទួលទានអាហារយ៉ាងសប្បាយរីករាយបែបលក្ខណៈគ្រួសារនៅទីនោះផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីតារាប្រុសស្រីល្បីឈ្មោះទាំងពីរបាននៅឡើយទេ ប៉ុន្តែ ដំណើរកម្សាន្តរួមគ្នា និងលេចចេញរូបថតសិស៊ីជាច្រើនសន្លឹកនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេសប្បាយចិត្តជាថ្មីព្រោះតែការចាប់ដៃគូសម្តែងកន្លងមកក្នុងឈុតខ្លីៗបានបង្កើតភាពសប្បាយរីករាយច្រើនសម្រាប់ទស្សនិកជន៕

អត្ថបទដែលជាប់ទាក់ទង