ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិបារាំងម្នាក់ បានយកសាំងដុតខ្លួនឯង

1,272

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង៣០នាទី មានជនបរទេសម្នាក់ បានយកសាំងដុតខ្លួនឯង នៅចំណុចផ្លូវជាតិលេខ៦ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនោះ មានឈ្មោះ AUDOIN YANN ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិ បារាំង។ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានដើរតាមផ្លូវជាតិលេខ៦ ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានស្ទុះទៅយកដបសាំង នៅមុខផ្ទះលក់ចំណីសត្វ របស់ឈ្មោះ ភារម្យ ដោយគ្មានមូលហេតុ ហើយបានធ្វើសកម្មភាពយកសាំងដុតខ្លួនឯង បណ្តាលឲ្យមានរបួស និងរលាកពេញខ្លួន នៅពេលនោះ ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់សាំង រួចជនរងគ្រោះក៏ដើរទៅទិសខាងត្បូងបន្តទៀត លុះដើរមកដល់ចំណុច មុខរោងចក្រ ស៊ិចផ្លើស វេលាម៉ោង ០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ទើបមានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ ជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ នៅពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានចុះទៅដល់ ហើយក៏បានហៅរថយន្ដពេទ្យ ដឹកជនរងគ្រោះយក ទៅព្យាបាលរបួស នៅមន្ទីរស្រុកមុខកំពូល តែដោយរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ពេទ្យស្រុកមុខកំពូល ក៏បានបញ្ជូនជនរងគ្រោះបន្ត ទៅព្យបាលនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង