ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនស្រី តារាសម្ដែង សារ៉ាយ សក្ខណា ម្ដាយបង្ហាត់ឲ្យចេះធ្វើនំ បានយ៉ាងជំនាញទៀតផង ពិតជាស្លិកឈើជ្រុះមិនឆ្ងាយពីគល់

145

ភ្នំពេញ ៖ បើទោះបីជាពេលបច្ចុប្បន្ននេះ តារា សម្ដែងស្រីសម្បុរស្រអែម ដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បានចាកឆ្ងាយពីវិថីសិល្បៈទៅរស់នៅក្រៅប្រទេសក៏ពិតមែន ក៏ប៉ុន្តែតារាសម្ដែងស្រីរូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជារឿយៗ ពិសេសទៅលើជីវិតគ្រួសារដ៏មានសុភមង្គលរបស់នាង ដោយទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនី ហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះ
ពីកូនស្រីរបស់ខ្លួន ដែលធ្វើប្រិយមិត្តជាច្រើនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាក់ស្តែង ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា អ្នកនាង សារ៉ាយ សក្ខណា ដែលជាអតីតតារាសម្ដែងស្រី និងបង្ហាញម៉ូតរូបនេះ បានបង្ហាញពីវីដេអូឃ្លីប ដែលនាងបានបង្រៀនកូនស្រីឲ្យចេះធ្វើនំ ​​​​ទាំងដែលនាងនៅក្មេងសោះ។ ប៉ុន្តែមិនថាយ៉ាងណា កូនស្រីតូចបណ្ដូលចិត្តរបស់នាង ក៏នៅតែអាចព្យាយាមធ្វើវាបានយ៉ាងល្អ និងគួរឲ្យសរសើរ។ អ្នកនាង សារ៉ាយ សក្ខណា ក៏បានសរសេនៅក្នុងបណ្ដាញសង្គមដែរថា មើលទៅដូចចេះធ្វើខ្លាំងណាស់ មានតែម៉ាក់ៗ និងមិត្ដជិតដិតទេទើបដឹង ៕

អត្ថបទដែលជាប់ទាក់ទង