ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះឆែកឆេរកន្លែងផលិតឡេ ក្រុមហ៊ុន ហុង ថន ខសបេធីក ឯ ក សង្ស័យមិនគោរពតាមស្តង់ដារ

31
ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យបាន
ចុះឆែកឆេរផ្ទះល្វែងដែលជាកន្លែងផលិតឡេ ក្រុមហ៊ុន ហុង ថន ខសបេធីក ឯ ក សង្ស័យមិនគោរពតាមស្តង់ដារ ។
  ក្នុងប្រតិបត្តិការចុះឆែកឆេរកន្លែងផលិតលេខាងលើនេះក៏មានការចូលរួមពី លោកឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងព្រះរាជអាជ្ញារងលោកស្រី កែវ សុគន្ធា ។
  យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតលេខក្រុមហ៊ុនហុងថនត្រូវសមត្ថកិច្ចរកឃើញឡេរាប់សិបគីឡូនិងគ្រឿងសម្អាងដទៃទៀតជាច្រើន តែទោះយ៉ាងណាយើងមិនទាន់ដឹងថា សមត្ថកិច្ចនឹងចាត់វិធានការបែបណាបន្តទៀត ព្រោះអាចនឹងយកទៅធ្វើកោសល្យវិច័យរកសារធាតុគីមីឬក៏ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ឡេជាដើម៕
អត្ថបទដែលជាប់ទាក់ទង