ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា គួច ម៉េងលីថា វិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង គឺបិទកម្រិត សិក្សា ថ្នាក់បរិញ្ញាបត្ររងប៉ុណ្ណោះ

52

ភ្នំពេញ៖លោកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបញ្ឈប់ការទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង តាមការស្នើសុំ របស់លោកឧកញ៉ា គួច ម៉េងលី។
បើតាមផេកហ្វេសប៊ុកវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នៅរសៀលថ្ងៃទី២០មិថុនា លោកបានបន្តថា “ការស្នើសុំបិទវិទ្យាស្ថាននេះ គឺបិទកម្រិត សិក្សា ថ្នាក់បរិញ្ញាបត្ររងប៉ុណ្ណោះ មិនប៉ះពាល់ ឬពាក់ព័ន្ទ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទេ។
អាស្រ័យហេតុនេះ សូមសាធារណជន សិស្សា នុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់ មេត្តាកុំភ័ន្តច្រឡំ”។

សូមបញ្ជាក់ថា ក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសសម្រេចឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រកាស របស់ក្រសួងអប់រំ ដែលចុះហត្ថលេខា ដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព ។ ក្រសួង អប់រំ យុវជន និងកីឡា ក៏បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំងរ ៕

អត្ថបទដែលជាប់ទាក់ទង