ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបកន្លែងប្រព្រឹត្តល្បែងស៊ីសង អ្នកលេងកូនសត្វ រត់បាតជើងសព្រាត

15

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ចុះបង្ក្រាបកន្លែង ប្រព្រឹត្តល្បែងស៊ីសង នៅភូមិស្រែកណ្តាល អ្នកលេងរត់បាតជើងសព្រាត ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅថ្ងៃទី ២០ មិថុនា ២០១៩ វេលាម៉ោង ១៤និង៣០ នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពាន់ បានចុះបង្ក្រាបកន្លែងប្រព្រឹត្តលេងល្បែងកូនសត្វ នៅដីព្រៃមួយកន្លែងនៅម្ដុំក្រពុំឈូក ស្ថិតក្នុងភូមិស្រែកណ្ដាល ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ខណៈពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ចុះដល់កន្លែងកើតហេតុ ក្រុមអ្នកលេងល្បែងរត់គេចខ្លួនអស់ បន្សល់ទុកផ្ទាំងសម្រាប់លេងកូនសត្វ និងរបស់របរចំនួនមួយទៀតនៅកន្លែងកើតហេតុ ។

ករណីល្បែងស៊ីសងនៅចំណុចខាងលើនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ បានកំពុងធ្វើការស្រាវជ្រាវរកមេក្លោង (មេស៊ីសង) ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ល្បែងស៊ីសង ៕

អត្ថបទដែលជាប់ទាក់ទង