ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់អុកឡុកផ្អើលយន្តហោះ

49


ជិះយន្តហោះជួបរឿងបែបនេះ ភ័យលោះព្រលឹងស្លាប់ហើយ?
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី១៥មិថុនា​កាលពីថ្ងៃទី១៤មិថុនាកន្លងមកនេះនៅលើយន្តហោះទួរគី ហោះពីរដ្ឋធានីអ៊ីស្តាន់ប៊ុល ទៅប្រទេសស៊ូដង់មានហេតុការណ៍​មួយកើតឡើងស្មានមិនដល់ គឺមានអ្នកដំណើរម្នាក់អង្គុយកៅអីថ្នាក់Businessផង សុខៗស្រាប់តែស្រែកទ្រហ៊ោ​ឡើងរួច​ទាញថង់​អ៊ុកស៊ីសែនមកពាក់រួចបើកក្បាលផ្ទប់នឹងកញ្ចក់ទ្វារយន្តហោះ។អ្នកបម្រើយន្តហោះចូលទៅជួយមិនព្រមទេ គ្រវាសច្រានភ្នាក់ងារ​ចេញរួចដើរសំដៅទៅរកកាប៊ីនយន្តហោះតែត្រូវគេនាំគ្នាសង្កត់ជាប់។ក្រោយមកបុរសប្រាប់គេថាស្ទះដង្ហើម ដកដង្ហើមមិនរួច។
យន្តហោះបើកបាន២ម៉ោង ពីឡុតក៏ប្រកាសថាពេលនេះ​យន្តហោះ កំពុងហោះទៅចុះចតនៅទីដើមគឺទីក្រុងអ៊ីស្តាន់ប៊ុលវិញហើយ។អ្នកដំណើរដដែលនេះក៏ស្ទុះងើបឡើងស្រែករួចដើរសំដៅទៅរក កាប៊ីនយន្តហោះ ម្តងទៀត។ពេលនោះផ្អើលមួយសាទៀត ក្មេងយំពេញយន្តហោះព្រោះភ័យ។
យន្តហោះចុះដល់ដី ប៉ូលីសឡើងមកក្រៀកបុរសនេះយកទៅបាត់ទៅ។គេមិនបង្ហាញអត្តសញ្ញាណគាត់ទេ គ្រាន់តែដឹងថាជាជនជាតិស៊ូដង់។(រូបAP)

អត្ថបទដែលជាប់ទាក់ទង