ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីរដ្ឋបាលព្រៃឈើ នាំយកកូនឈើទៅដាំនៅក្នុងបរិវេនវត្តនន្ទមុនី និងចែកជូន ប្រជាពលរដ្ឋ

152

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បាននាំយកកូនឈើគ្រប់ប្រភេទ ចំនួន១៣៦ដើម ដើម្បីដាំនៅក្នុងបរិវេណវត្តនន្ទមុនី និងចែកចាយជូនប្រជាពលរដ្ឋដាំផងដែរ។

ក្នុងពិធីដាំកូនឈើនេះ ក៏មានការនិមន្តចូលរួមពីព្រះចៅ អធិការវត្តនន្ទមុនី រួមទាំងសង្ឃ និងដូនជី តាជី ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមរុក្ខទិវា ៩កក្កដា ខាងមុខ និងបំផុសឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែទាំដើមឈើ ដែលជាគម្របបៃតង របស់ទីក្រុងផងដែរ ។

លោកបន្តថា ដើមឈើមានសារសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើន ផលចិញ្ចឹមជីវិតមនុស្សលោក។

ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង