ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​និង​វៀតណាម​ បានបើកកិច្ចប្រជុំរួមគ្នា ពង្រឹងប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

15


វៀតណាម ៖ កម្ពុជា​និង​វៀតណាម​ បានបើកកិច្ចប្រជុំរួមគ្នាមួយ នៅ​ថ្ងៃទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​

​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិភូនៃភាគីកម្ពុជាដឹកនាំដោយលោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈប្រតិភូ​នៃ​ភាគី​វៀតណាម ដឹកនាំ​ដោយ ប្រធាន​នាយកដ្ឋាន​តម្រួត ស៊ើបអង្កេតបទល្មើសគ្រឿងញៀន លោក ឧ​ត្ត​ម​សេនីយ៍​ទោ ផាម វ៉ាន់​កាក់ ។

​ក្រោយ​ស្តាប់​នូវ​របាយការណ៍​អំពី​សភាពការណ៍​គ្រឿងញៀន ទាំង​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ទាំង​២​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម និង​របាយការណ៍​ស្តីពី​សភាពការណ៍ និង​លទ្ធផល​តស៊ូ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម និង​កម្ពុជា​រួចមក លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​បង្ហាញ​ការចាប់អារម្មណ៍​អំពី​សភាពការណ៍​ដែល​កើត ឡើង​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆ្លងដែន ជាពិសេស​វិធានការ និង​សំណូមពរ​ដើម្បី​ការទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​តាម​ខ្សែបណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។

​លោកអគ្គស្នងការនគរបាលជាតិកម្ពុជា បានដាក់​ចេញ​នូវ​សំណូមពរ​ចំនួន​៤ និង​បាន​ពន្យល់​បន្ថែម​នូវ​ភាព ចាំបាច់អំពីអ្វីដែលគេនឹងត្រូវធ្វើដើម្បី​កាត់បន្ថយ​ការនាំ​ចូល ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន​ តាមបណ្តោយព្រំដែនកម្ពុជានិងវៀតណាម ។ សំណូមពរ​ទាំង​៤​រួមមាន ៖
១/ ការស្នើសុំ​ឲ្យ​កំណត់​ជា​ទស្សនៈ​មួយ​ច្បាស់លាស់​នូវ​ការឯកភាព​គ្នា​ទាំង​ភាគី កម្ពុជា​និង​វៀតណាម ក្នុង​ឆន្ទៈ​ប្រឆាំង និង​បង្ក្រាប​គ្រឿងញៀន ដើម្បី​ឈានទៅ​ការរៀបចំ​ធ្វើ​យុទ្ធនា​ការបង្ការ និង​បង្ក្រាប​គ្រឿងញៀន នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។

២/ ការស្នើសុំ​ឲ្យ​ធ្វើ​ផែនការ​លំអិត​នៃ​យុទ្ធនាការ​ជាក់ស្តែង រវាង​នាយកដ្ឋាន​បង្ក្រាប​គ្រឿងញៀន​វៀតណាម និង​កម្ពុជា និង​ការធ្វើជា​សេនាធិការ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធនាការ​ជាក់ស្តែង​។

​ក្នុង​ចំណុច​ទី​២​នេះ ក៏​រួមមាន​ចំណុច​ទាក់​នៃ​ការស្នើ​ទាក់ទង​ នឹងកញ្ចប់នៃការអនុវត្តច្បាប់ និង​ភារកិច្ច​ដែល​ជាប់ទាក់ទង​នឹង​កម្លាំង​ពាក់ព័ន្ធ​នីមួយៗ ទាំង​កម្លាំង​នគរបាល កម្លាំង​បញ្ជាការ​ព្រំដែន ភាព​ពាក់ព័ន្ធ​តាម​បណ្តា​ខេត្ត ភាព​ពាក់ព័ន្ធ​នឹង​ថ្នាក់ជាតិ និង​កម្លាំង​ផ្សេង​ដទៃទៀត ដោយ​កំណត់ថា តើ​ពួកគេ​ត្រូវធ្វើ​អ្វីខ្លះ​? ក្នុង​ចំណុច​ដដែល​នេះ​ទៀត នៅមាន​រួម​កញ្ចប់​អប់រំ កញ្ចប់​ផ្នែក​រដ្ឋបាល ដែល​ទាក់ទង​លើ​ផ្នែក​ត្រួតពិនិត្យ នៃអង្គភាពតាមបណ្តាយព្រំដែន។

៣/ សំណើ​ចំពោះ​អ្នកអនុវត្ត​ច្បាប់ និង​អ្នកស្រាវជ្រាវ ដោយ​ការ​បង្កើតជា​គណៈបញ្ជាកា​រ​មួយ ទាំង​ខាង​វៀតណាម និង​ទាំង​ខាង​កម្ពុជា ។ គណៈបញ្ជាការ​នេះ គឺជា​កន្លែង​បើក​ច្រក​ឲ្យ​ធ្វើ​ទំនាក់ទំនង និង​ផ្តល់ព័ត៌មាន​គ្នា​ទៅវិញទៅមក​ និងទី៤/ សំណូមពរ​ជំរុញ​ភាព​រូតរះ​ ទាំងសងខាង ដើម្បី​ជួយ​តាម​ចាប់​ ជនសង្ស័យដែលស្នើដោយភាគីពាក់ព័ន្ធ កម្ពុជា​និង​វៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង