ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសបញ្ជាក់ថា បុរសដែលជិះឡានរេពេញផ្លូវ ក្បែរក្បួនសម្ដេចហ៊ុនសែន គឺដោយសារស្រវឹងស្រាជោកជាំ

19

ភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម បានចុះផ្សាយថា មានករណីបុរសចិត្តខ្លាំងម្នាក់ បានធ្វើសកម្មភាពជិះឡានមានចេតនា បុកឡានក្បួនដង្ហែររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជម្រាបជូនសាធារណជនថា ពុំមានករណីដូចខាងលើកើតឡើងទេ គឺបុរសនោះមានសភាពស្រវឹងជោកជាំុ ហើយបើកឡានរេពេញផ្លូវ ទើបសមត្ថកិច្ចឃាត់ចាប់យកមកពិនិត្យ និងឱ្យផ្លុំ ដើម្បីវាស់ជាតិអាកុល។

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 13 ខែមិថុនានេះ បានឲ្យដឹងថា លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ពុំមានការបេីករថយន្ត ចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួន បានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងចរាចរនគរបាលផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​ នៅតាមដងផ្លូវ និងសម្រួលចរាចរ ជូនគណ:ប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ​ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-5242​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​  រ៉េចង្កូតពេញផ្លូវ​ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត​ តាមឃាត់រថយន្តនោះ ដេីម្បីធ្វេីការឃាត់ខ្លួនអ្នកបេីកបរ និងជៀសវាង ការបង្ករគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបាន ឃាត់រថយន្តនោះ បាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនា នៅខណ្ឌសែនសុខ។ បន្ទាប់ពីការត្រួតពិនិត្យរួច បានបង្ហាញឲ្យឃេីញថា បុរសម្នាក់នោះ ពិតជាមានសារជាតិស្រវឹងពិតប្រាកដម៉ែន ។ សូមសារព័ត៌មានមួយចំនួួនមេត្តា​ ស្វែងរកព័ត៌មានឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដជាមុនសិន មុននិងបង្ហោះជាសាធារណ: ព្រោះវាអាចធ្វេីឲ្យមហាជនមានការយល់ច្រឡំ។

នៅវេលាម៉ោង ០៧:២០ នាទី ថ្ងៃទី ១៣មិថុនា២០១៩ បុរសចិត្តខ្លាំងម្នាក់ បានធ្វើសកម្មភាពជិះឡានមានចេតនា បុកឡានក្បួនដង្ហែររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី បន្ទាប់មកក៏បានជិះទៅបុកឡានរបស់ ប៉ូលិស ភ្លាមៗនោះដែរ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ ត្រូវបានសមត្តកិច្ច ព័ទ្ធចាប់ជាក់ជំនាញចរាចរផ្លូវគោក បានយកទៅស្នងការក្រុង ដើម្បីធ្វើនិតិវិធីបន្ត៕


អត្ថបទដែលជាប់ទាក់ទង